កីឡា
២១ក្រុម ចូលរួមការប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង ដើម្បីត្រៀមទៅប្រជែងពានសម្តេចតេជោ ហ៊ុន សែន
សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំបង្កើតកម្មវិធីប្រកួតបាល់ទះបុរសក្នុងសាល ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងខែមិថុនា នេះ ដោយមានក្រុមមកពីតាមបណ្តារាជធានី-ខេត្តចំនួន ២១ក្រុមដាក់ពាក្យចូលរួមប្រកួតប្រជែង។
នៅក្នុងពិធីចាប់ឆ្នោតជ្រើសរើសពូលនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២ នៅទីលានបាល់ទះវិសាខា បានបែងចែកក្រុមទាំង២១ ទៅជា៤ពូលផ្សេងគ្នា ដើម្បីប្រកួតជម្រុះ។ ចំណែកការប្រកួតនេះក៏នឹងធ្វើឡើងនៅទីលានបាល់ទះវិសាខា ផ្ទាល់តែម្តងផងដែរ។ ការប្រកួតនឹងរៀបចំពីថ្ងៃទី០៨ ដល់២៦ ខែមិថុនា ឆ្នាំ២០២២ ពោលគឺរាល់ថ្ងៃអាទិត្យ ដល់ថ្ងៃព្រហស្បតិ៍ នៅក្នុងសប្ដាហ៍នីមួយៗ។ ក្រោយប្រកួតសន្សំពិន្ទុតាមពូល ក្រុមដែលមានចំណាត់ថ្នាក់លេខ១និងលេខ២ មានឈ្មោះឡើងទៅទៅវគ្គ៨ក្រុមចុងក្រោយ ដើម្បីបន្តកៅអីរកក្រុមខ្លាំងចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ តែម្តង។
លោក ទែន ឡន ប្រធានអនុគណៈកម្មការបច្ចេកទេស បានបញ្ជាក់ថាយ៉ាងហោចណាស់មានក្រុមធំៗក្នុងស្រុក ប្រហែលជា៥ក្លិប នឹងមិនអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់សម្តេចក្រឡាហោម នៅឆ្នាំនេះនោះទេ ដោយសហព័ន្ធបានសម្លឹងឃើញពីសក្ដានុពលរបស់ក្លិបទាំងនោះ។
ក្លិបទាំង៥ មានដូចជា វិសាខា, ក្លិបបាល់ទះក្រសួងមហាផ្ទៃ, ក្លិបបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស, រដ្ឋបាលរាជធានីភ្នំពេញ និង កងពលធំអន្តរាគមន៍លេខ៣។
លោកបន្តថា តាមផែនការនៃការប្រកួតក្រោយបញ្ចប់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ទៅ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ហើយក្រុមទាំង៥ខាងលើនេះឈរចាំនៅក្នុងពានរង្វាន់សម្តេចតេជោ ជាស្រេច។ ចំណែកក្រុមដែលជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៧ ក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ជាបេក្ខភាពបន្ថែម ដើម្បីចូលដណ្តើមពានរង្វាន់សម្តេចតេជោ ជាមួយក្រុមខ្លាំងទាំង៥ដែលអង្គុយចាំ។ ដោយឡែកគណៈកម្មការបានផ្តល់ឱកាសសម្រាប់កីឡាករក្លិបធំៗទាំង៥ អាចដាក់ឈុតទី២ របស់ខ្លួនក្នុងពានរង្វាន់សម្តេចក្រឡាហោម បានក៏ប៉ុន្តែកីឡាករទាំងអស់គឺត្រូវស្ថិតនៅបញ្ជីដាច់ដោយឡែកពីគ្នាជាមួយក្រុមឈុតទី១។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះបាល់លើកឡើងជុំវិញកម្មវិធីប្រកួតពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ថា «នេះបេសកកម្មមួយរបស់យើង ដើម្បីស្វែងរកឈាមថ្មី ទៅបន្ថែមនៅក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា របស់យើង។ ដូចយើងដឹងហើយថាយើងត្រូវធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ប៉ុន្តែក្រោយឆ្នាំ២០២៣ ក៏យើងនៅតែមានកម្មវិធីប្រកួតថែមទៀត។ ដូច្នេះយើងត្រូវការធនធានកីឡាករបន្តវេនជាបន្តបន្ទាប់។»
«ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបណ្តាក្លិប សមាគម មកពីតាមរាជធានីខេត្តទាំងអស់បានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់នេះសម្តេចក្រឡាហោម។ យើងខ្ញុំសូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតនេះជារៀងរាល់ឆ្នាំតទៅ។ ឆ្នាំនេះក្រុមដែលដណ្តើមបានជើងឯកទទួលបានពានរង្វាន់ធំ១ អមដោយប្រាក់រង្វាន់លើកទឹកចិត្តចំនួន២០លានរៀល។» លោកអគ្គលេខាធិការបន្ថែម។

ជាលទ្ធផលនៃការចាប់ពូលឃើញថា ពូល A មាន ក្លិបកីឡាបាល់ទះប៉ៃលិន, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ, ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី, ក្លិបបាល់ទះអាចារ្យលាក់ (កំពង់ធំ), ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តក្រចេះ, ក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ ហើយពូល B មានក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ក្លិបកីឡាបាល់ទះរិទ្ធីសែន (កំពង់ឆ្នាំង), ក្លិបកីឡាបាល់ទះលោកតាឌី ខេត្តព្រះវិហារ, ក្លិបកីឡាបាល់ទះកូននាគឧត្តរ (ឧត្តរមានជ័យ), ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ចំពោះពូល C មានក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, សមាគមកីឡាបាល់ទះខេត្តសៀមរាប, ក្លិបកីឡាបាល់ទះសេកុង (ស្ទឹងត្រែង)។ ចំណែកពូល D ត្រូវបានគេចាត់ទុកជាពូលមរណៈដោយមានក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ B, សមាគមកីឡាបាល់ទះវិសាខា B, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


