ព័ត៌មានជាតិ
លោកឃួង ស្រេងនិងលោកស្រី បន្តដឹកនាំក្បួនដង្ហែឃោសនា បោះឆ្នោតនៅថ្ងៃចុងក្រោយនេះទាំងភ្លៀងធ្លាក់ខ្លាំង
ភ្នំពេញ ៖ ក្រោយសម្រាកស្រស់ស្រូបអាហារថ្ងៃត្រង់រយៈពេល២ម៉ោង បន្ទាប់ពីដំណើរការឃោសនាពេញមួយព្រឹកថ្ងៃទី៣មិថុនា ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅរសៀលថ្ងៃទី៣មិថុនា នេះលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកស្រីបានបន្តដឹកនាំក្បួនឃោសនាបន្តទៀត បើទោះបីជាមានភ្លៀងធ្លាក់ជាប់រហូតយ៉ាងណាក្តី ក៏មិនបានរារាំងដំណើរការនៃក្បួនដង្ហែដ៏ធំរបស់គណបក្សប្រជាជនកម្ពុជានេះដែរ។

ក្បួនដង្ហែបានឆ្លងកាត់ភូមិសាស្ត្រខណ្ឌចំនួន៥នៅកណ្តាលក្រុងតាមតម្រាយផ្លូវដែលបានគ្រោងទុកដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា និងការប្តេជ្ញាចិត្តអនុវត្តគោលនយោបាយនេះក្នុងរយៈពេល៥ឆ្នាំ ខាងមុខទៀតក្នុងការអភិវឌ្ឍន៍សង្កាត់ឲ្យបានកាន់តែរីកចម្រើនថែមទៀតស្របតាម បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវដែលក្បួនឃោសនាបានឆ្លងកាត់ សុទ្ធតែបានទះដៃអបអរសាទរព្រមទាំងសម្រែកជ័យឃោស ជយោ! គណបក្សប្រជាជនកម្ពុជា,មានគណបក្សប្រជាជនកម្ពុជាគឺមានការអភិវឌ្ឍន៍និងធានាបានសុខសន្តិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម ព្រោះគណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាជន ដើម្បីប្រជាជន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខដឹកនាំគណបក្ស។

ដូច្នេះប្រជាពលរដ្ឋយើងត្រូវបោះឆ្នោតឲ្យត្រូវ ឲ្យចំគឺគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជានិមិត្តរូប។ សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូនប្រជាពលរដ្ឋដែលបោះត្រូវ គឺយើងទទួលបានការរីកចំរើនសំរាប់ខ្លួនយើង កូនចៅយើង និងប្រទេសជាតិយើង។

នៅម៉ោងប្រមាណជាង៣រសៀលក្បួនដង្ហែបានឈានឆ្ពោះទៅដល់កោះពេជ្រ ជាមួយនឹងជួបជុំជាមួយលោកហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាមុននឹងបន្តដំណើរ ដង្ហែក្បួនឃោសនាបោះឆ្នោតនាថ្ងៃចុងក្រោយនៅយប់នេះបន្តទៀត។

លោកហ៊ុន ម៉ានី ក្នុងឱកាសនោះបានថ្លែងនូវការកោតសរសើរ ចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត គាំទ្រ គណបក្សប្រជាជនកម្ពុជា។ លោកសូមអោយបងប្អូនរក្សាសាមគ្គីភាពគ្នាអោយបានរឹងមាំ ថែរក្សាអារម្មណ៍អោយបានល្អ ដើម្បីទទួលជ័យជំនះនៅពេលបោះឆ្នោត។ សន្តិភាព បានមកដោយការលះបង់ ពុះពារយ៉ាងលំបាករបស់គណបក្សប្រជាជនកម្ពុជា។ សន្តិភាពនេះហើយ ទើបប្រទេសយើងមានការអភិវឌ្ឍលើកគ្រប់វិស័យ នាំអោយប្រទេសយើង ស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។ ដូច្នេះយើងត្រូវរួមគ្នារក្សា សន្តិភាពអោយបានគង់វង្ស និងទប់ស្កាត់បដិវត្តពណ៌អោយបាន ដើម្បីអភិវឌ្ឍន៍ ប្រទេសរបស់យើងអោយកាន់តែរីកចម្រើនបន្ថែមទៀត។

មុននៃការដង្ហែក្បួននៅយប់នេះ លោកហ៊ុន ម៉ានី បានណែនាំ អោយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អ រក្សាសុវត្ថិភាពខ្លួនឯង ។ បន្ថែមពីនេះ គឺធ្វើអ្វីៗ បង្ហាញពីភាពចាស់ទុំខាងនយោបាយរបស់គណបក្សប្រជាជនកម្ពុជារបស់យើង ដើម្បីឈានឆ្ពោះទៅយកជ័យជំនះនាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃ០៥មិថុនានិងបន្តយកជ័យជំនះនៅពេលបោះឆ្នោត សកលឆ្នាំ២០២៣ខាងមុខទៀត៕
ដោយ ៖ ស្រីរ័ត្ន













-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


