កីឡា
ព្រះខ័នរាជស្វាយរៀង បន្តឈ្នះក្នុងជំនួបមិត្តភាពអន្តរជាតិនៅប្រទេសម៉ាឡេស៊ី
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះ ក្លិប UiTM FC ដោយលទ្ធផល ១-០ នៅក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នាប្រទេសម៉ាឡេស៊ី ថ្ងៃទី១៣ ខែមិថុនា មុននេះបន្តិច។
កីឡាករ ១១នាក់ដំបូងរបស់ព្រះខ័នរាជស្វាយរៀង រួមមាន អ្នកចាំទី អាំ សុវណ្ណារ៉ាត ខ្សែការពារ ៤រូប គឹម សុខយុទ្ធ, O’Connellm Odawara និងសារ៉េត គ្រីយ៉ា។ ខណៈនៅតំបន់បម្រើមានកីឡាករ សួន សុវណ្ណ, ជា សំណាង និង Mizuno Hikaru។ ចំពោះតំបន់ខាងលើ មិន រតនៈ, សុក សំណាង ខណៈ Marcus Haber ឈរជាខ្សែប្រយុទ្ធទោល។ ក្នុងឈុតនេះគេឃើញមានប្រែប្រួលតែម្នាក់គត់គឺ ប្រាក់ មុន្នីឧត្តម ដែលប្រកួតមុនជាប់ជម្រើស ១១នាក់ដំបូង ប្រកួតនេះជំនួសដោយ សុក សំណាង វិញ។

ចាប់ផ្ដើមនៅម៉ោង ៥ល្ងាច ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើ ជាមួយក្លិប UiTM FC ០-០ នៅវគ្គទី១។ លុះចូលដល់វគ្គទី២ បន្ទាប់ពីបានផ្លាស់ប្ដូរកីឡាករមួយចំនួន គ្រាប់បាល់ក៏បានកើតឡើងសម្រាប់ព្រះខ័នរាជស្វាយរៀង ធ្វើបានសម្រេចដោយកីឡាករ សារ៉េត គ្រីយ៉ា នៅនាទី៧០ ដោយចេញពីបាល់ជ្រុង។ នាទីដែលសេសសល់ពុំមានកើតឡើងឡើយ ធ្វើឱ្យព្រះខ័នរាជស្វាយរៀង យកឈ្នះក្លិប UiTM FC ដោយលទ្ធផល ១-០។
ដូច្នេះព្រះខ័នរាជស្វាយរៀង ក្នុងដំណើរប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នៅប្រទេសម៉ាឡេស៊ី ធ្វើបានយ៉ាងល្អ ដោយឈ្នះទាំងពីរប្រកួត ពោលគឺកាលពីថ្ងៃទី១០ បានយកឈ្នះ ក្លិប Petaling Jaya City FC ដោយលទ្ធផល ១-០ និងប្រកួតនេះឈ្នះ។ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង នឹងធ្វើដំណើរត្រលប់មកកម្ពុជា វិញនៅថ្ងៃស្អែកផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


