KPT+
ពិតឬទេ សត្វរុយចេះខឹង និងឌឺដងដូចមនុស្ស?
រុយជាសត្វល្អិតដ៏គួរឲ្យរំខាន គួរឲ្យខ្ពើម និងជាទីសម្អប់របស់មនុស្សលោក។ សត្វរុយមានតួនាទី ជាច្រើនដូចជាកម្ចាត់សត្វចង្រៃ ដែលបំផ្លាញដំណាំរបស់មនុស្ស ស៊ីកាកសំណល់សម្អាតបរិស្ថាន និងជាចំណីសម្រាប់ត្រីជាដើម។ ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សស្អប់នោះគឺបណ្ដាលមកពីភាពរំខានរបស់វាពេលមនុស្សបរិភោគអាហារវាចូលចិត្តមកទុំម្ហូប និងសាច់យើងណាស់ ជាពិសេសហោះកាត់មុខទុំមុខនឹងឯង ហើយរឿងដ៏គួរឲ្យខ្ពើមនោះគឺវាក្អួត និងបន្ទោរបង់ដាក់ម្ហូបរបស់មនុស្សទៀត។

តើអ្នកដឹងទេថាសត្វរុយមានអារម្មណ៍ដូចជាមនុស្សដែរ ជីវវិទូ ដេវីដ អេនដឺសន រកឃើញថាសត្វរុយ និងឃ្មុំចេះខឹង និងឌឺដូចមនុស្សដែរ។ លោកមានប្រសាសន៍ថា “ពេលដែលយើងផ្លំ ឬបក់រុយចេញពីហេមបឺហ្គឺ រុយនោះវាតែងតែខំត្រលប់មកវិញជាដាច់ខាតដោយកំហឹង”។ លោកដេវីថធ្លាប់ពិសោធន៍ដោយការដាក់ម្ហូបសម្រាប់រុយមួយផ្នែកនៅចុងតុ រួចផ្លំវាឲ្យចេញច្រើនដង លោកសង្កេតឃើញថាវាពុះពារមកទុំលើម្ហូបនោះទាំងដែលវាមិនត្រូវការម្ហូបសោះ ត្រង់នេះបានបញ្ជាក់ថា សត្វរុយមានបំណងជម្នះមនុស្សដោយកំហឹងពិតប្រាកដណាស់។

បច្ចុប្បន្នមានវិធីកម្ចាត់រុយជាច្រើនដូចជា ក្រដាសកាវ ឈើកាវបញ្ឈរ ថ្នាំបាញ់ និងប្រដាប់វៃរុយជាដើម។ ទោះបីជាមានវិធីកម្ចាត់ច្រើនយ៉ាងណាក៏ដោយ ចំនួនសត្វរុយនៅតែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីកុំឲ្យសត្វល្អិតនេះមករំខានយើងបាន យើងគប្បីចោលសម្រាមឲ្យត្រឹមត្រូវ ចងមាត់ ថង់ឲ្យជិត និងរស់នៅស្អាតទើបវាមិនអាចមកបៀតបៀនបាន៕
ប្រែសម្រួល៖ វារី
ចុចអាន៖ការពិតដ៏គួរឲ្យខ្ពើមទាំង ១០ យ៉ាង ដែលមិនសូវមានអ្នកដឹងសោះ
ចុចអាន៖មនុស្សទម្លាប់ខ្ជិលងូតទឹក គឺមានហេតុផល ៦ យ៉ាងនេះក្នុងខ្លួន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


