Connect with us

KPT+

មនុស្សទម្លាប់ខ្ជិលងូតទឹក គឺមានហេតុផល ៦ យ៉ាងនេះក្នុងខ្លួន

បានផុស

នៅ

ជាធម្មតា​យើងងូតទឹកយ៉ាងហោចណាស់ ២ដងក្នុងមួយ​ថ្ងៃ ដើម្បីរក្សាអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ។ ប៉ុន្តែក្នុងនោះ​ក៏មាន​មនុស្ស​ខ្លះ ​ខ្ចិលសូម្បីងូតទឹកសម្អាតខ្លួន ជាពិសេសចំពោះអ្នកដែលរស់នៅម្នាក់ឯង ​មិនមាន​​ឪពុកម្ដាយ​ឬអ្នកណា​មកបង្ខំ ។

ទន្ទឹម​នោះ​ដែរ​ យើងខ្ញុំ​មាន​ហេតុផល​ ៦ យ៉ាង សម្រាប់មនុស្ស​ដែល​កម្ជិល​ក្នុង​ការ​ងូតទឹក​សម្អាត​ខ្លួនប្រាណ។

១ ដោយសារតែខ្យល់​ត្រជាក់ពេក

បើ​សិន​ខ្យល់​ត្រជាក់​មាន​កម្រិតខ្ពស់ ​​នោះជាបញ្ហាធំសម្រាប់អ្នកដែលខ្ចិល ឬមិនចង់ងូតទឹកតែម្ដង​។ ដូច្នេះ​អ្នក​អាច​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ ឬ​ងូត​ទឹក​នៅ​ពេល​ព្រឹក​បន្ទាប់​ពី​ព្រះអាទិត្យ​ឡើង​ខ្ពស់​បន្តិច។ អ្នក​ក៏​អាច​ហាត់ប្រាណ និង​ញ៉ាំ​អាហារពេលព្រឹកជាមុនសិន ដើម្បីឲ្យ​រាងកាយ​មានភាពកក់ក្តៅ​មុននឹង​ងូត។ ដូចគ្នាដែរ​ នៅ​ពេលល្ងាច ការ​ងូត​ទឹក​មុន​ម៉ោង​៥​ល្ងាច គឺ​ដើម្បី​កុំ​ឲ្យ​អ្នក​ត្រជាក់​ខ្លាំង។

២ ដោយសារ​តែ​ថ្ងៃ​សម្រាក

ថ្ងៃ​ឈប់សម្រាក កាលវិភាគងូតទឹករបស់អ្នកក៏បិទដូចគ្នា។ តែយ៉ាងណា​ត្រូវចាំថា គោលដៅនៃ​ការ​សម្អាត​ខ្លួនឯង គឺ​ដើម្បី​សុខភាព។ ដូច្នេះ ទោះ​មិន​ទៅ​ណា​ក៏​នៅ​តែ​ងូត​ទឹក​ឲ្យ​ទាន់​ពេល។ សូម្បី​តែ​នៅ​ផ្ទះ​​ ក៏​មាន​​ញើស​តិចតួចដែរ។ សូមកុំឲ្យ​ក្លៀក​ ក្លាយ​ជា​កន្លែង​បង្កាត់​ពូជ​មេរោគឲ្យសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ មាន​អារម្មណ៍​ថា​មិន​កខ្វក់រាងកាយ

ក្នុង​បញ្ហា​អនាម័យ និង​សុខភាព​រាង​កាយ កុំ​ប្រើ​អារម្មណ៍។ ព្រោះ​ភាព​កខ្វក់​ដែល​ជាប់​នឹង​ខ្លួន ​មិ​ន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ​នោះទេ។ នៅពេលងូតទឹក អ្នកពឹងផ្អែកលើរាងកាយ​មាន​អារម្មណ៍​ថា​កខ្វក់ ឬ​នៅ​តែស្អាត យូរៗទៅ​អ្នក​ក្លាយជា​មនុស្ស​ងាយ​រងគ្រោះនឹងភាពកខ្វក់។

៤​ គិត​ថា​ធម្មតា ​ទោះ​ត្រលប់​មក​ផ្ទះ​វិញ

មនុស្ស​ខ្លះ​មាន​បំណង​ងូត​ទឹក​នៅ​ពេលយប់ ជិត​ចូល​គេង។ មូលហេតុ​គឺ ពេល​ចូល​គេង​រាងកាយ​មាន​សភាព​ស្អាត​ល្អ​ មាន​អារម្មណ៍​ត្រជាក់ ​​និង​ងាយស្រួល​គេង​លក់​ស្រួល​រហូត​ដល់​ព្រឹក។ ទោះបី​ជា​ហេតុផល​ហាក់​ដូចជា​ត្រឹមត្រូវ​ដោយ ក៏​ទម្លាប់​នេះ​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់។ មូលហេតុ​គឺ​ក្រោយ​ពី​ធ្វើ​សកម្មភាព​ក្រៅ​ផ្ទះ​អស់​មួយ​ថ្ងៃ នៅ​ពេល​ដែល​ដែល​អ្នក​វិល​មក​ផ្ទះ​វិញ​ មាន​ភាព​កខ្វក់ និង​មេរោគ​ច្រើន។ ការ​លាងដៃ និង​ជើង​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ។ ភាព​កខ្វក់ និង​មេរោគ​មាន​នៅ​លើ​សំលៀកបំពាក់​ និង​ពាសពេញ​រាងកាយ។ ប្រសិន​បើ​អ្នក​គ្រាន់​តែ​ផ្លាស់ប្ដូរ​សំលៀកបំពាក់ ភាព​កខ្វក់ និង​មេរោគ​ផ្លាស់ទី​ទៅ​សំលៀកបំពាក់។ អ្នក​ក៏​អាច​រាលដាល​វា​ទៅ​គ្រប់​ជ្រុង​នៃ​ផ្ទះ រួម​ទាំង​នាំ​មក​នូវ​គ្រោះថ្នាក់​នៃ​ការ​ចម្លង​ជំងឺ​ដល់​សមាជិក​គ្រួសារ​ផង​ដែរ។

៥ ដោយសារតែប្រើទឹកអប់បន្លំ

ប្រេងក្រអូបច្រើនតែជាសារធាតុសំខាន់នៅពេលមនុស្សត្រូវធ្វើដំណើរ និងមិនមានពេលងូតទឹក។ ទោះជាយ៉ាងណាក៏ដោយ យកល្អគួរតែងូតទឹកជាមុនសិន។ សូម្បី​តែ​ក្លិន​ញើស​ដែល​ជាប់លើ​ក្លិន​ទឹកអប់។ មិនថាទឹកអប់របស់អ្នកល្អប៉ុណ្ណាទេ ស្ថានភាពរាងកាយកខ្វក់នឹងធ្វើឲ្យក្លិនរបស់អ្នកកាន់តែអាក្រក់។

៦ ដោយសារតែអាកាសធាតុ

ពេលខ្លះ​អាកាសធាតុ​ក្តៅ អ្នកនឹងបែកញើសម្តងទៀត ដូច្នេះ​​បើទោះ​បី​ជា​អ្នក​ខំ​រក្សាអនាម័យ និងសុខភាពរាងកាយ​ក៏ដោយ។ វាជាការពិតដែលថា នៅថ្ងៃក្តៅសូម្បីតែបន្ទាប់ពីងូតទឹក អ្នកនឹង​បែកញើសម្តងទៀត។ ទោះជាយ៉ាងណាក៏ដោយ ក្លិនដែលផលិតនឹងមានភាពខុសគ្នាខ្លាំង ជាងប្រសិនបើអ្នកពន្យារពេលងូតទឹក។ ជាមួយនឹងការងូតទឹក ញើស និងមេរោគត្រូវបានបាត់បង់។ ជាងនេះទៅទៀត អ្នកផ្លាស់ប្តូរទៅជាសម្លៀកបំពាក់ស្អាត ដែលស្រូបញើស ក្លិនខ្លួននឹងមិនមករកអ្នកទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៣០ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៤៥ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

Sokha Hotels

ព័ត៌មានពេញនិយម