សេដ្ឋកិច្ច
មន្រ្តីការបរទេស៖ ការធ្វើទំនើបកម្មសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ
ការធ្វើទំនើបកម្ម ដោយផ្លាស់ប្តូររបៀបរបបការងារពីការធ្វើការទូតប្រពៃណី មកជាការទូតដែលផ្តោតសំខាន់លើការលើកស្ទួយសេដ្ឋកិច្ច វប្បធម៌និងទេសចរណ៍ មានសារៈសំខាន់ចាំបាច់បំផុត ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នៅក្នុងស្មារតីនេះ ការអនុវត្តគោលនយោបាយ “ការទូតសេដ្ឋកិច្ចប្រកប ដោយភាពបត់បែន និងប៉ិនប្រសព្វ” បានប្រែក្លាយជាការងារអាទិភាពមួយ នៃការងារអាទិភាពទាំង៥ នៃការដ្ឋានកំណែទម្រង់ ដែលត្រូវបានទទួលការគាំទ្រពីសម្តេចតេជោនាយករដ្ឋមន្រ្តី។ នេះជាការលើកឡើងរបស់លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី “ការទូតសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាពថ្មី” នៅថថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន និងវិស័យឯកជនជាច្រើន ហើយលោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាក៏បានចូលរួមផងដែរ។

មន្រ្តីជាន់ខ្ពស់រូបនេះ បានលើកឡើងថា បច្ចុប្បន្ន ការវិវត្តសភាពការណ៍សកលលោកកាន់តែមានការប្រែប្រួល ផ្លាស់ប្តូរ ឆាប់រហ័ស នឹងឡើងកំដៅខ្លាំងឡើងៗ គួរឱ្យព្រួយបារម្មណ៍ បង្កឡើងដោយការប្រកួតប្រជែងគ្នាដណ្តើមផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។
នៅក្នុងនោះ សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យទំនាក់ទំនងរវាងបណ្តាប្រទេសក្នុងពិភពលោកដែលបានទទួលរងសម្ពាធរួចទៅហើយ ដោយសារការរាតត្បាត នៃមេរោគកូវីដ ១៩ កាន់តែមានភាពតានតឹងថែមទៀត។ គួបផ្សំនឹងការកើនឡើង នៃការគាំពារនិយម និងការគំរាមកំហែងនៃឯកតោភាគីនិយមការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច កាន់តែមានការលំបាក ច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងពិភពលោករអាក់រអួល និងកាត់ផ្តាច់ក្នុងកម្រិតធ្ងន់ធ្ងរ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងគំហុក វិស័យដឹកជញ្ជូនពិសេសផ្លូវអាកាសត្រូវគាំងដំណើរការ ទំនុកចិត្តខាងធុរកិច្ច និងអតិថិជនបានចុះខ្សោយដោយសារវិធានការរឹតត្បិតនានា ផលប៉ះពាល់លើសន្តិសុខស្បៀងជាដើម។
ដោយសាតែបញ្ហានេះ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រសួងការបរទេសបានដាក់ចេញនូវ “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣” ដើម្បីចូលរួមចំណែកពង្រឹងចន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ៕ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន