ព័ត៌មានជាតិ
ថ្លៃដោះមីនពីផ្ទៃដី ក្នុងមួយម៉ែត្រការ៉េ ចាយលុយអស់ប៉ុន្មាន?
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន បានឱ្យដឹងថា ផ្ទៃដីដោះមីនក្នុងមួយម៉ែត្រក្រឡា ប្រើប្រាស់ថវិកា អស់ ៩០០រៀល ទៅ ១០០០រៀល។ លោក បានលើកឡើងទៀតថា ពលរដ្ឋអាចចំណាយថវិការបស់ខ្លួនបរិច្ចាគត្រឹម ១ពាន់រៀល គឺអាចរួមចំណែកជួយបោសសម្អាតមីនចេញពីកម្ពុជា បាន ១ម៉ែត្រក្រឡា។ ការលើកឡើងរបស់ប្រធានអាជ្ញាធរមីនដូចនេះ នៅក្នុងសន្និសីទសារព័ត៌មានរសៀលថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២២។
បើតាមលោក លី ធុជ គិតមកដល់ពេលនេះ មានសម្បុរសជនប្រមាណជាង ១ម៉ឺននាក់ បានបរិច្ចាគប្រាក់ ដើម្បីយុទ្ធនាការនៅកម្ពុជា ដោយគិតជាថវិកាប្រមាណជាង ១៥លានដុល្លារហើយ។ លោកស្នើឱ្យពលរដ្ឋចូលរួមបន្ថែមទៀត ទោះ ១ដុល្លារ ឬ២ដុល្លារក្តី គឺមានតម្លៃទាំងអស់។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រយៈពេលជាង ៣០ឆ្នាំមកនេះ មានប្រជាជនស្លូតត្រង់រងគ្រោះដោយសារមីនប្រមាណ ៦៣ ០០៣នាក់។ ក្នុងនោះស្លាប់ចំនួន ១៩ ៨១៨នាក់ របួសចំនួន ៣៦ ១០៨ នាក់ ពិការចំនួន ៩ ០៧៧នាក់។
គិតចាប់ពីឆ្នាំ ១៩៩២ ដល់ខែ ឧសភា ឆ្នាំ ២០២២ អាជ្ញាធរមីន បានបោសសម្អាតផ្ទៃដីមីនបានចំនួន ២៤១០ គីឡូម៉ែត្រ ដែលមានមីនប្រឆាំងមនុស្ស ១ ១៤០ ៧៩៤គ្រាប់ មីនតោនចំនួន ២៦ ០៤៣ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ៣ ០០៣ ៨៣៥គ្រាប់។ អាជ្ញាធរមីន គ្រោងបោសសម្អាតមីនឱ្យអស់ពីកម្ពុជា ត្រឹមឆ្នាំ ២០២៥ខាងមុខ៕
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?