Connect with us

សេដ្ឋកិច្ច

មន្ទីរទេសចរណ៍៖ ខេត្តបាត់ដំបងទទួលបាន​ភ្ញៀវទេសចរកើនឡើងជាលំដាប់ទាំងជាតិ និងអន្តរជាតិ

បានផុស

នៅ

ខេត្តបាត់ដំបង ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានលើកឡើងថា កំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្ត តាមតំបន់រមណីយដ្ឋានជាច្រើននៅក្នុងខេត្តបាត់ដំបង មានសន្ទុះកើន​ឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បាត់ដំបង បានបង្ហាញថា លុះនៅឆមាសទី១ ដើមឆ្នាំ២០២២ ភ្ញៀវទេសចរណ៍ជាតិ ដែលចូលមកកម្សាន្តតាមតំបន់រមណីយដ្ឋានធម្មជាតិក្នុងខេត្តបាត់ដំបង បានកើនឡើងរហូតដល់ ២៦៦.៩៤៨ នាក់ បើគិតពីអត្រាភាគរយបានកើនឡើង ២៣៤% រីឯចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ បានហក់ឡើងរហូតដល់ចំនួន ២៧៤.៣៥១នាក់ គឺកើនឡើង ២៧៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរណ៍ជាតិ មានត្រឹមតែចំនួន ៧៩.៩៩១ នាក់ ភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ១.៩៨១ នាក់ ។

លោក អ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរខេត្ត បាត់ដំបង បានមានប្រសាសន៍ថា កំណើននៃភ្ញៀវទេសចរណ៍បរទេស ដែលនាំមុខគេគឺមានដូចជា ÷ បារាំង អង់គ្លេស អាមេរិក ចិន ជប៉ុន ថៃ វៀតណាម អូស្ត្រាលី កូរ៉េខាងត្បូង និងអ៊ីតាលី ។

លោកប្រធានមន្ទីរក៏បានសង្កត់ធ្ងន់ថា បើទោះបីជារាជរដ្ឋាភិបាលបានប្រកាសបិទព្រឹត្តិការណ៍ ២០ កុម្ភ:យ៉ាងណាក៏ដោយ ក៏ក៏រដ្ឋបាលមន្ទីរខេត្តបាត់ដំបង ចាត់កម្លាំងឱ្យចុះផ្សព្វផ្សាយតាមតំបន់រមណីយដ្ឋាននានា ស្តីអំពីការអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខនៃរាជរដ្ឋាភិបាលជាប្រចាំ ព្រោះបច្ចុប្បន្ននេះ ដើម្បីក្រើនរំលឹកដល់សាធារណជន កុំឱ្យភ្លេចខ្លួន ស្របពេលដែលជំងឺកូវីដ-១៩ នៅទាន់ទៅណាឆ្ងាយពីកម្ពុជា និងពិភពលោកនៅឡើយ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង និងមេរោគបំប្លែងខ្លួនផ្សេងៗទៀត៕

អត្ថបទ : សោ និយមរ័ត្ន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ពលរដ្ឋ​ជាង​២១​ម៉ឺន​នាក់ ចុះឈ្មោះ​ជា​សមាជិក​របប​សន្តិសុខ​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាជិកអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាជិត៥០០នាក់ អបអរទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?

វប្បធម៌ ជំនឿ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងវប្បធម៌ មានជំនឿថា សមាគមសិល្បករខ្មែរ នឹងក្លាយជាវេទិកាបណ្ដុះបណ្ដាល

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី៖ «ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា»

Sokha Hotels

ព័ត៌មានពេញនិយម