ជីវិតកម្សាន្ដ
សុះ ម៉ាច លើកដៃបន់ព្រះសំពះទេវតា ក្រោយអ្នកម្តាយ និងម្តាយមីងចូលពេទ្យសង្គ្រោះបន្ទាន់ព្រមគ្នា
តារាចម្រៀងជើងចាស់ល្បីឈ្មោះ គឺលោក សុះ ម៉ាច បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តបន្ទាប់ពីអ្នកម្តាយជាទីស្រលាញ់ព្រមទាំងម្តាយមីងរបស់លោកត្រូវចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រមគ្នា។

បើតាមការបញ្ជាក់ឲ្យដឹងពីតារាចម្រៀងលោក សុះ ម៉ាច បានប្រាប់ថា ពេលនេះអ្នកម្តាយរបស់លោក និងម្តាយមីងកំពុងតែចូលសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោកបន្តថា ឥឡូវនេះ គឺស្ថិតក្នុងស្ថានការណ៍ដ៏លំបាកពិបាកនឹងទទួលយក នៅពេលដែលមិនបានត្រៀមខ្លួនជាមុនជាពិសេសស្ថានភាពក្រោយកូវីដ-១៩។

តារាចម្រៀងលោក សុះ ម៉ាច និយាយទៀតថា ”ថ្ងៃនេះអ្នកម្តាយខ្ញុំចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខណៈដែលម្តាយមីង(ប្អូនឪពុកខ្ញុំបង្កើត)ក៏សង្គ្រោះបន្ទាន់ក្នុងបន្ទប់តែមួយជាមួយគ្នាបែបនេះ។ ដូច្នេះមានតែបន់ព្រះសំពះទេវតាទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងសូមឲ្យបុណ្យកុសល ដែលខ្ញុំបានសាងជួយដល់អ្នកម្តាយ និងម្តាយមីងឲ្យលោកទាំងពីរឆាប់ជាសះស្បើយពីរោគានេះផង”។



លោក សុះ ម៉ាច ក៏បាននិយាយដោយសង្កត់ធ្ងន់ថា ពេលនេះ គឺលោកកំពុងតែជួបទុក្ខជាន់លើទុក្ខហើយលោកមិនដឹងគិតបែបណាទេ បើបញ្ហាបានកើតឡើងព្រមគ្នាក្នុងពេលតែមួយ។ តាមរយៈដំណឹងនេះ គេឃើញមានមហាជននិងអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរដល់អ្នកម្តាយ និងម្តាយមីងលោក សុះ ម៉ាច ឆាប់ជាសះស្បើយពីជំងឺផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ