ជីវិតកម្សាន្ដ
លោក សុះ ម៉ាច បង្ហាញមុខកូនប្រុសដែលអាចជាអ្នកបន្តវេនសិល្ប:ចម្រៀងសម័យដើមពីខ្លួន
តារាចម្រៀងជើងចាស់ល្បីឈ្មោះលោក សុះម៉ាច បានទម្លាយអារម្មណ៍មោទនភាពជាខ្លាំង ដែលលោកមានកូនប្រុសម្នាក់មានដុងសិល្បៈដែលអាចបន្តវេនលោកបាន ខណ:អ្នកគាំទ្របង្ហាញការលើកទឹកចិត្តផងដែរ។

តារាចម្រៀងលោក សុះ ម៉ាច បានឱ្យដឹងថា កូនប្រុសរបស់ខ្លួនទើបតែមានអាយុ ៨ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានដុងផ្នែកសិល្ប:ចម្រៀងទាំងបុរាណ និងសម័យថ្មី ដែលពេលអនាគតនឹងអាចបន្តវេនខាងផ្នែកសិល្ប:មួយនេះបាន បន្ទាប់លោកនឹងចូលនិវត្តិន៍នៅពេលមានវ័យចំណាស់។
លោក សុះ ម៉ាច បានរៀបរាប់ថា “អ្នកដែលនឹងបន្តវេនពីខ្ញុំ ប្រហែលជាគាត់ហើយ ជីមមី ចូលចិត្តចម្រៀងសម័យដើមនិងសម័យថ្មី និងបទបរទេសគាត់ច្រៀងបានល្អ ទោះបីខ្ញុំមិនបានបង្ហាត់គាត់ក៏ដោយ ចំណែកឯបងប្រុសគាត់ជំនាញហ្គីតា បងស្រីច្រៀងតែបទបរទេសប៉ុណ្ណោះ រីករាយថ្ងៃកំណើតកូនគម្រប់៨ឆ្នាំ”។
គួរបញ្ជាក់ថា លោក សុះ ម៉ាច កន្លងមកគឺជាអតតីប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ និងតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្ប: ព្រោះលោកគឺត្រូវជាកូនប្រុសបង្កើតរបស់លោកតា សុះ ម៉ាត់ តារាចម្រៀងល្បី និងសម្បូរស្នេហ៍ក្នុងទសវត្សរ៍ឆ្នាំ៦០-៧០ ។ ជាក់ស្តែង បច្ចុប្បន្នលោក សុះ ម៉ាច ក៏ជាគ្រូបង្រៀនផ្នែកបង្ហាត់សិស្សទៀតផង៕ ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


