ជីវិតកម្សាន្ដ
លោក សុះ ម៉ាច សម្រេចការនិពន្ធចម្រៀងដែលរៀបរាប់រឿងរ៉ាវស្នេហាពិតកាលពី ២៨ឆ្នាំមុន
ដូចការគ្រោងទុកទីបំផុតតារាចម្រៀងជើងចាស់លោក សុះ ម៉ាច បាននិពន្ធនិងចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទទៀតហើយដែលមានចំណងជើងថា “បំភ្លេចមិនបាន” ដែលរៀបរាប់រឿងរ៉ាវស្នេហាពិតនៃជីវិតស្នេហាបែកបាក់កាលពី២៨ឆ្នាំមុន។

ទោះបីជាមកដល់ពេលនេះគឺមានវ័យរៀងជ្រេបន្តិចក្តីតែតារាចម្រៀងជើងចាស់លោក សុះ ម៉ាច នៅតែបង្ហា ញឆន្ទ:ស្រលាញ់អាជីពចម្រៀងខណ:ដែលថ្មីៗកន្លង ទៅលោកក៏បានបញ្ចេញនូវសា្នរដៃបទចម្រៀងមនោ សញ្ចេតនាជាច្រើនបទដែលស្តែងចេញពីរឿងពិតតែម្តង ។
ជាការកត់សម្គាល់លោក សុះ ម៉ាច ដែលកន្លងមកជាអតីតប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិបានបញ្ជាក់ឲ្យដឹងដែរថា ដោយការស្រលាញ់និងដើម្បីបន្សល់ទុកស្នាដៃចម្រៀងដល់ក្មេងជំនាន់ក្រោយ ពេលនេះលោកបានចាប់ផ្តើមបន្ថែមស្នាដៃនិពន្ធបទចម្រៀងថ្មីៗដើរតាមគន្លងឪពុក។
តារាចម្រៀងលោក សុះ ម៉ាច បានបញ្ជាក់ឱ្យដឹងថា ទីបំផុតខ្ញុំថតចប់ហើយបទ”បំភ្លេចមិនបាន” ដែលខ្ញុំនិពន្ធនិងច្រៀងរៀបរាប់ ពីរឿងរ៉ាវស្នេហាពិតជីវិតស្នេហាបែកបាក់កាលពី២៨ឆ្នាំមុន បទនេះដែរនិពន្ធបទភ្លេងដោយលោក សុខ ចន្ទថុណា បច្ចេកទេសសំឡេងដោយ លោក ធី វុទ្ធា ត្រៀមចេញក្នុងផេកផលិតកម្មមរតក Morodok officials ជាកាដូថ្ងៃខួបកំណើតរបស់ ខ្ញុំថ្ងៃទី០៥ខែមិថុណាគម្រប់៥៤ ឈានចូល៥៥ឆ្នាំសូមប្រិយមិត្តបងប្អូនកូនក្មួយជួយគាំទ្រផង”។

តារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានបញ្ជាក់បន្ថែមទៀតថាសម្រាបចម្រៀង១បទនេះគឺលោកបានចំណាយពេលច្រៀងរហូតដល់ជាង១ម៉ោងឯណ្ណោះព្រោះតែពិបាកច្រៀង និងតឹងពេករហូតស្អកកទៀតផង។
គួរបញ្ជាក់ថា លោក សុះ ម៉ាច កន្លងមកគឺជាអតតីប្រធានសមាគមសិល្បករខ្មែរ២អាណត្តិនិងតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្ប:ព្រោះលោកគឺត្រូវជាកូនប្រុសបង្កើតរបស់លោក តា សុះ ម៉ាត់ តារាចម្រៀងល្បីនិងសម្បូរស្នេហ៍ក្នុងទសវត្សរ៍ឆ្នាំ៦០-៧០៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


