ជីវិតកម្សាន្ដ
ក្រោយធ្វើខ្លួនដូចព្រះវេស្សន្តរ លោក សុះ ម៉ាច ត្អូញថា ខែនេះទាល់តែប្រឹងទាំងយប់ថ្ងៃទើបគ្រប់ចំណាយ
ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីដើមខែកក្កដានេះ តារាចម្រៀងជើងចាស់ល្បីឈ្មោះលោក សុះ ម៉ាច បានត្អូញត្អែរថា “ខែនេះ ទាល់តែប្រឹងទាំងយប់ថ្ងៃទើបគ្រប់ ព្រោះធ្វើខ្លួនជាព្រះវេស្សន្តរ អាណិតគេ បរិច្ចាគឱ្យគេអស់ពីខ្លួន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយមិនខ្វល់រឿងខុសនិងត្រូវ ទាំងសំណង ទាំងជួសជុលរថយន្ត ទាំងជូនទៅខាង ជិត២០០០ដុល្លារ“។ លោកថា ចំនួននៃទឹកប្រាក់នោះ ជាប្រាក់ដែលលោកខំប្រឹងសន្សំទាំងច្រៀង និងបង្រៀន រួមទាំងមិត្តភក្តិឧបត្ថម្ភផង។
សាររៀបរាប់ខាងលើនេះ សាធារណជនក៏ដូចជាមិត្តរបស់លោក បានសម្តែងការអាណិតទន្ទឹមនឹងការកោតសរសើរផងដែរ នូវទំហំចិត្តដ៏ធំធេងនៃសិល្បកររូបនេះ។

គួររំលឹកថា រយៈពេលកន្លងទៅថ្មីៗនះ តារាចម្រៀងជើងចាស់ល្បីឈ្មោះលោក សុះ ម៉ាច បានជួបករណីគ្រោះថ្នាក់ចរណ៍មួយ រវាងរថយន្តរបស់លោកប៉ះជាមួយនឹងម៉ូតូមួយគ្រឿង ខណៈក្នុងហេតុការណ៍នោះ ដោយក្តីអាសូរ លោកបានជូនដល់ភាគីម៉ូតូ ១២០០ដុល្លារ បញ្ចប់រឿង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវទៅភ្នំបាសិតក្នុងភូមិត្រពាំងពាយ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមការឱ្យដឹង ហេតុការណ៍គ្រោះចរាចរណ៍នេះគឺកើតឡើងចំពេលមេឃកំពុងភ្លៀងខ្លាំងធ្វើឲ្យមានភាពអួរអាប់ងងឹតយ៉ាងខ្លាំងមើលផ្លូវស្ទើរតែមិនឃើញ ពេលនោះលោកក៏បានបត់ឡានត្រឡប់ថយក្រោយ ជិតផុតកណ្តាលភ្លៀងទៅហើយ ស្រាប់តែមានអ្នកដំណើរ២នាក់ ជិះមកបុកចំពីមុខឡានលោកតែម្តង ដោយលោកពុំដឹងថាម៉ូតូបុកក្បាលឡានខាងស្តាំនោះទេ ស្មានតែខ្លួនបត់បុកចិញ្ចើមផ្លូវ។
លោកថា “ឆ្ងល់រហូតឥឡូវ ហេតុអី្វក៏មានម៉ូតូមកបុកទៅកើតបើឃើញភ្លើងម៉ូតូបន្តិចក៏អស់ចិត្តដែរ តើគាត់បើកល្បឿនប៉ុន្មាន? ខ្ញុំក៏សូមអរគុណដល់សមត្ថកិច្ចចរាចរណ៍ខណ្ឌព្រែកព្នៅដែលផ្តល់ការដោះស្រាយរកយុត្តិធម៌ឲ្យទាំងសងខាង”។
យ៉ាងណា ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ និងដោយក្តីអាណិតភ្លាមៗនោះ លោកហើយប្រជាពលរដ្ឋបានជួយយកខាងភាគីម៉ូតូទៅមន្ទីពេទ្យដើម្បីព្យាបាលរបួស និងបានដោះស្រាយសំណងដល់ខាងភាគីម៉ូតូចំនួន ១២០០ដុល្លារព្រោះពួកគាត់មានជីវភាពលំបាកហើយម្យ៉ាងទៀត ក្នុងនាមជាខ្មែរដូចគ្នា៕


-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


