សុខភាព
រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះជំងឺគ្រុនឈាម
លោកសាស្ត្រាចារ្យ ម៉ម ប៊ុន ហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់បន្ថែមទៀតចំពោះជំងឺគ្រុនឈាម ខណៈជំងឺនេះបាននឹងកំពុងមានការកើនឡើងនៅក្នុងមួយរយៈចុងក្រោយនេះ។

ការអំពាវនាវនេះបានធ្វើឡើងកាលពីថ្ងៃទី ២៧ ខែកក្កដាក្នុងឱកាសដែលលោកបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចុះពិនិត្យព្យាបាលជំងឺនិងចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ខែនេះជាខែគ្រុនឈាមបងប្អូនត្រូវប្រុងប្រយ័ត្នកុំឱ្យមានមូសមានដង្កូវទឹកមានទឹកដក់នៅក្នុងផ្ទះឬនៅជុំវិញផ្ទះរបស់យើងដែលបង្កឱ្យមានមូសមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមខាំដល់កូនចៅយើងហើយឥឡូវនេះមិនកើតតែទៅលើកូនចៅយើងទេគឺកើតទៅលើមនុស្សចាស់ដែរ ដូច្នេះត្រូវតែសំអាតលាងពាងអីឱ្យបានញឹកញាប់និងស្អាតហើយពេទ្យដាក់អាបេតជូនដើម្បីទប់ស្កាត់កុំឱ្យមានដង្កូវទឹក»។

លោករដ្ឋមន្ត្រីបានណែនាំដល់ប្រជាពលរដ្ឋថា នៅកន្លែងណាដែលមានមូសច្រើនត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីឱ្យអាជ្ញាធររាយការណ៍បន្តទៅភ្នាក់ងារសុខាភិបាលចុះមកបាញ់ថ្នាំសម្លាប់មូសខាំដល់កូនចៅយើង។
នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២កម្ពុជាមានករណីជំងឺគ្រុនឈាមចំនួន ២៨៦៩ករណី ក្នុងនោះស្លាប់ ៧ករណីមានការកើនឡើង ៣ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ កន្លងទៅមានចំនួន៧៥១ករណីក្នុងនោះស្លាប់១នាក់។ រាជធានីខេត្តដែលករណីជំងឺគ្រុនឈាមច្រើនរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ធំនិងខេត្តសៀមរាប។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល មានប្រសាសន៍ថាការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅដើមឆ្នាំនេះ ដោយសារតែកក្តាការប្រែប្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ២០២២ នេះជាឆ្នាំទី៣ ស្ថិតក្នុងវ័ន្តឆ្នាំ មានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល៥ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៩កន្លងទៅ។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២២នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបេតប្រមាណ២០០ តោនសេរ៉ូម ៦ ទៅ ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ផលិតខិតប័ណ្ណអប់រំ ស្តីពីជំងឺគ្រុនឈាម ដើម្បីបង្ការ និងការពារទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាមមានការរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


