សុខភាព
មន្ទីរសុខាភិបាល៖ រយៈពេល៦ខែឆ្នាំនេះ ខេត្តសៀមរាប មានករណីជំងឺគ្រុនឈាមជាង ១ពាន់ករណី តែមិនធ្ងន់ធ្ងរទេ
បើតាមមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៥នេះ ខេត្តសៀមរាប មានករណីជំងឺគ្រុនឈាម ១,៥៦០ករណី ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ កើនឡើងជាង២០០ករណី ដែលកំពុងសម្រាកព្យាបាលនៅខេត្តសៀមរាប ប៉ុន្តែចំនួនករណីនេះមន្ត្រីជំនាញថានៅមិនទាន់ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ។

មន្ត្រីជំនាញបានឲ្យដឹងទៀតថា ក្នុងចំណោម ១,៥៦០ករណី ដែលកំពុងព្យាបាលខាងលើ មានតែជាង៦០០ករណីប៉ុណ្ណោះដែលជាអ្នកខេត្តសៀមរាប ក្រៅពីនោះជាអ្នកជំងឺដែលមកពីបណ្ដាខេត្តផ្សេងៗ មកទទួលសេវាព្យាបាលជំងឺនៅខេត្តសៀមរាប។ ទោះយ៉ាងណា ករណីនេះក៏បានបង្ហាញពីប្រព័ន្ធសុខាភិបាលដែលកាន់តែមានសមត្ថភាពក្នុងការរកឃើញ និងរាយការណ៍បានត្រឹមត្រូវ ក្នុងការចូលរួមបង្ការនូវហានិភ័យនៃជំងឺនេះ។ មន្ត្រីជំនាញ ក៏បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែដូចគ្នានេះ បើគិតប៉ុន្មានឆ្នាំចុងក្រោយនេះ នៅឆ្នាំ២០២៣ មានជិត ២,០០០ករណី និងឆ្នាំ២០២៤ មានជិត ១,៣០០ករណី ខណៈឆ្នាំ២០២៥ មាន១,៥៦០ករណី ។ ដោយឡែកបើគិតរយៈពេល១ឆ្នាំពេញវិញ ឆ្នាំ២០២៣មានចំនួនរហូតជាង១ម៉ឺនករណី ប៉ុន្តែនៅឆ្នាំ២០២៤ បានចុះមកត្រឹមតែជាង៣,៦០០ករណីប៉ុណ្ណោះ ។ ករណីនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ការពារលើសុខុមាលភាពរបស់ប្រជាពលរដ្ឋពីសំណាក់មន្ត្រីជំនាញសុខាភិបាលជុំវិញករណីជំងឺគ្រុនឈាមនេះ។

ស្របពេលជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប រួមនឹងមន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធ ក៏នៅតែបន្តបើកយុទ្ធនាការ និងចុះផ្សព្វផ្សាយជាប្រចាំ ដោយយកចិត្តទុកដាក់ខ្ពស់លើការជំរុញឲ្យមានការការពារ និង ការកាត់បន្ថយ ឈានទៅរកការលុបបំបាត់ជំងឺគ្រុនឈាមក្នុងសហគមន៍។
រយៈពេលចុងក្រោយនេះ មន្ត្រីជំនាញបានចុះទៅតាមមូលដ្ឋាននានា ដើម្បីដាក់ថ្នាំអាប៊ែត នៅតាមដែនសមត្ថកិច្ចរបស់ខ្លួន និងតាមគោលដៅសំខាន់ៗ ដូចជាភូមិដែលមានហានិភ័យខ្ពស់ជាដើម ។ ជាមួយគ្នានេះ អាជ្ញាធរ និងមន្ត្រីជំនាញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះជម្ងឺគ្រុនឈាម ជាពិសេសនៅក្នុងរដូវភ្លៀងនេះ ត្រូវធ្វើការបំបាត់នូវទីជម្រកសត្វមូសខ្លា និងសម្អាតនៅជំវិញគេហដ្ឋានរបស់ខ្លួន នៅតាមសហគមន៍មូលដ្ឋាន និង សាលារៀនផងដែរ ៕
ដោយ៖ គឿនវេត





-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


