ព័ត៌មានជាតិ
មន្រ្តីសុខាភិបាល និងអាជ្ញាធរខេត្តកោះកុង បង្កើនការផ្សព្វផ្សាយអប់រំពីជំងឺគ្រុនឈាម
មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានខេត្តកោះកុង បាននិងកំពុងបង្កើនការផ្សព្វផ្សាយអប់រំការយល់ដឹង និងបង្ការការពារពីជំងឺគ្រុនឈាមជូនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ខណៈឆ្នាំ២០២៤កើតមានចំនួន២៦៦ករណី។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យ កម្ពុជាថ្មី ដឹងនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះថា ក្រុមការងារសហការជាមួយអាជ្ញាធរមូលដ្ឋានរួមគ្នាផ្សព្វផ្សាយអប់រំយល់ដឹងកាន់តែច្រើនអំពីវិធីកម្ចាត់ប្រភពដែលនាំឱ្យកើតជំងឺគ្រុនឈាមនារដូវវស្សានេះ ដោយចែកជូនថ្នាំអាបែត ជំរុញឱ្យពលរដ្ឋលុបបំបាត់ជម្រកសត្វមូសខ្លា គេងដាក់មុង និងបាញ់ថ្នាំសម្លាប់មូលទៅតាមលំនៅដ្ឋានពលរដ្ឋ និងសាលារៀន។

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្ត គូសបញ្ជាក់ដែរថា នៅពាក់កណ្តាលឆ្នាំ២០២៥នេះ ខេត្តកោះកុង មានករណីជំងឺគ្រុនឈាមចំនួន១០៧ករណី តែមិនមានស្លាប់នោះទេ។ ជាក់ស្តែងក្រុមការងារជំនាញ បានដាក់ថ្នាំអាបែតនៅតាមភាជន៍ទឹក បានបាញ់ថ្នាំសំលាប់មូស និងចុះអប់រំសុខភាពពីជំងឺគ្រុនឈាមនៅតាមសហគមន៍។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មាន១០៤ករណី និងឆ្នាំ២០២៥ មាន១០៧ករណី មានការកើនឡើង៣ករណី។

គួររំលឹកថា ឆ្នាំ២០២៤ ខេត្តកោះកុងមានករណីជំងឺគ្រុនឈាមសរុបចំនួន ២៦៦ករណី ក្នុងនោះមានស្លាប់២ករណី។ មន្ទីរសុខាភិបាលខេត្ត អះអាងថា រាល់ករណីមានជំងឺគ្រុនឈាម ក្រុមការងារសុខាភិបាលបានចុះតាមដានពិនិត្យ និងទប់ស្កាត់ភ្លាមៗផងដែរចំពោះយន្តការបាញ់ថ្នាំសម្លាប់មូស និងបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យរដ្ឋ ដោយមិនអនុញ្ញាត្តឱ្យគ្លិនិចឯកជនណាមួយទទួលពិនិត្យ និងព្យាបាលអ្នកជំងឺគ្រុនឈាមនោះទេ៕
អត្ថបទ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


