ព័ត៌មានអន្ដរជាតិ
មីស៊ីលល្បឿនលឿនជាងសំឡេង ទំនើបបំផុតរបស់ចិន បង្ហាញខ្លួនក្នុងសមយុទ្ធ ជុំវិញកោះតៃវ៉ាន់ (មានវីដេអូ)
សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ទីក្រុងប៉េកាំង បានចាប់ផ្តើមនៅជុំវិញកោះតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi។

យោងតាមការចុះផ្សាយរបស់កាសែត Global Times កាលពីថ្ងៃពុធ, សមយុទ្ធនេះ រួមមានការប្រើប្រាស់អាវុធទំនើបៗជាច្រើន រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង ទំនើបបំផុតរបស់ចិនប្រភេទ DF-17 ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា សមយុទ្ធដែលកំពុងធ្វើ រួមមានការបិទផ្លូវរួមគ្នា ការវាយលុកលើសមុទ្រ និងការហ្វឹកហ្វឺនប្រយុទ្ធតាមផ្លូវគោក និងផ្លូវអាកាស។ យន្តហោះចម្បាំងបំបាំងកាយ J-20 របស់ចិនក៏បានចូលរួមក្នុងសមយុទ្ធផងដែរ។

កាសែត Global Times បានហៅសមយុទ្ធនេះថា “មិនធ្លាប់មានពីមុនមក” ហើយបន្ថែមថា មីស៊ីលរបស់ចិនត្រូវបានគេរំពឹងថា នឹងហោះពីលើកោះតៃវ៉ាន់ជាលើកដំបូង។ កម្លាំងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ក៏ត្រូវបានគេរំពឹងថា នឹងចូលទៅក្នុងតំបន់នៅរយៈចម្ងាយ ១២ម៉ាយល៍ នៃកោះតៃវ៉ាន់ ហើយអាចមានសក្តានុពលព័ទ្ធជុំវិញកោះនេះទាំងមូលផងដែរ។
ទន្ទឹមនោះ ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថា សមយុទ្ធនេះនឹងដំណើរការយ៉ាងហោចណាស់រហូតដល់ថ្ងៃត្រង់ថ្ងៃអាទិត្យ។ នឹងមានសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់ដែនសមុទ្រធំៗចំនួនប្រាំមួយ និងលំហអាកាសជុំវិញកោះតៃវ៉ាន់។

មីស៊ីល DF-17 ត្រូវបានយោធាចិន បង្ហាញជាសាធារណៈលើកដំបូង នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២២។ នៅពេលនោះ វីដេអូផ្លូវការ ដើម្បីអបអរសាទរខួបលើកទី ៩៥ នៃការបង្កើត PLA បានបង្ហាញពីការបាញ់បង្ហោះនូវអ្វីដែលប្រព័ន្ធផ្សព្វផ្សាយចិនពណ៌នាថា ជាមីស៊ីលដែលស្រដៀងទៅនឹង “ពេជ្ឈឃាដនាវាផ្ទុកយន្តហោះ”។
DF-17 ត្រូវបានគេនិយាយថា ប្រើប្រាស់យានសំកាំងល្បឿនលឿនជាងសំឡេងជាក្បាលគ្រាប់របស់វា ដែលហោះលឿនជាងល្បឿនសំឡេងរហូតដល់ប្រាំដង និងមានគន្លងដែលមិនអាចទាយទុកជាមុនបាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន រៀបចំធ្វើសមយុទ្ធយោធា ជុំវិញ កោះ តៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកស្រី Pelosi
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


