ព័ត៌មានអន្ដរជាតិ
ចិន រៀបចំធ្វើសមយុទ្ធយោធាថ្មី ជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកស្រី Pelosi (មានវីដេអូ)
ប្រទេសចិន កំពុងរៀបចំ សម្រាប់សមយុទ្ធយោធានៅក្នុងសមុទ្រ ជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ច របស់អ្នកនយោបាយកំពូលអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះនេះ។
លោកស្រី Pelosi បានចាកចេញកាលពីថ្ងៃពុធទី០៣ខែសីហា បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេលខ្លីដ៏ចម្រូងចម្រាសទៅកាន់កោះតៃវ៉ាន់ ដែលប្រទេសចិនចាត់ទុកថាជាខេត្តបំបែក។
ជាការឆ្លើយតប ប្រទេសចិនបានប្រកាស ធ្វើសមយុទ្ធយោធាចាំបាច់រយៈពេលប្រាំថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ។
ប្រទេសចិននិយាយថា សមយុទ្ធនេះនឹងធ្វើឡើងនៅក្នុងផ្លូវទឹកដ៏មមាញឹកបំផុតមួយចំនួនរបស់ពិភពលោក ហើយនឹងរួមបញ្ចូលទាំងការបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ ផងដែរ។
តៃវ៉ាន់ បានស្នើឲ្យកប៉ាល់ទាំងឡាយ ស្វែងរកផ្លូវវាង ដើម្បីចៀសវាងការធ្វើសមយុទ្ធនេះ ហើយកំពុងចរចាជាមួយប្រទេសជិតខាង ដូចជាជប៉ុន និងហ្វីលីពីន ដើម្បីស្វែងរកផ្លូវអាកាសចរណ៍ជំនួស។
ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយថា ទឹកដីរបស់ខ្លួន កំពុងប្រឈមនឹង ការគំរាមកំហែងដោយចេតនាផ្នែកយោធា។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យស្ថានការណ៍ធូរស្រាល រដ្ឋមន្ត្រីការបរទេសមកពីប្រទេស G7 រួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយនិយាយថា សកម្មភាពកាន់តែខ្លាំងក្លារបស់ចិន កំពុងប្រថុយបង្កអស្ថិរភាពនៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍បាននិយាយថា “មិនមានហេតុផលត្រឹមត្រូវក្នុងការប្រើដំណើរទស្សនកិច្ចនេះ ជាលេសសម្រាប់សកម្មភាពយោធានៅក្នុងច្រកសមុទ្រតៃវ៉ាន់នោះទេ។ វាជារឿងធម្មតា និងជាទម្លាប់សម្រាប់សមាជិកសភាមកពីប្រទេសរបស់យើង ក្នុងការធ្វើដំណើរជាអន្តរជាតិ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្រុងតៃប៉ិ ថ្កោលទោស ចិន ខ្លាំងៗ ចំពោះសមយុទ្ធបាញ់គ្រាប់ពិត នៅជុំវិញកោះ តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


