ព័ត៌មានអន្ដរជាតិ
ប្រេសិតពិសេសរបស់ UN ធ្វើដំណើរទៅមីយ៉ាន់ម៉ា រំពឹងនឹងពិភាក្សាជាមួយរដ្ឋាភិបាលយោធា
ប្រភពព័ត៌មានបានឱ្យដឹងថា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ (UN) លោកស្រី Noline Hayser បានធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយ កាលពីយប់ថ្ងៃអង្គារទី១៦ ខែសីហានេះ សម្រាប់បេសកកម្មនៅមីយ៉ាន់ម៉ាជាលើកដំបូងចាប់តាំងពីលោកស្រីត្រូវបានទទួលការតែងតាំងកាលពីឆ្នាំមុន។ ដំណើរទស្សនកិច្ចរបស់លោកស្រីនាពេលនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមីយ៉ាន់ម៉ាបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សាគ្រប់រូបភាព និងបើកផ្លូវឱ្យជនរងគ្រោះដោយសារជម្លោះបានទទួលជំនួយមនុស្សធម៌ដោយគ្មានលក្ខខណ្ឌ។

យោងតាមសេចក្តីរាយការណ៍ព័ត៌មានពេលរាត្រីរបស់ស្ថានីយ៍ទូរទស្សន៍ MRTV របស់មីយ៉ាន់ម៉ាបានឱ្យដឹងថា លោកស្រី Noline Hayser បានមកដល់ទីក្រុងយ៉ាំងហ្គោនហើយ បន្ទាប់មកបន្តដំណើរទៅទីក្រុងណៃពិដោរ ប៉ុន្តែមិនមានរបាយការណ៍អំពីកាលវិភាគរបស់លោកស្រីនោះទេ។
ដំណើរទស្សនកិច្ចរបស់លោកស្រី Noline Hayser ទៅកាន់ប្រទេសមីយ៉ាន់ម៉ាលើកនេះ ធ្វើឡើងបន្ទាប់ពីយោធាបានប្រហារជីវិតសកម្មជននយោបាយ ៤នាក់ ដែលបង្កឱ្យមានការថ្កោលទោសទូទាំងពិភពលោក និងបង្កើនការព្រួយបារម្ភអំពីរបាយការណ៍នៃការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរថែមទៀត។
បើទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើប្រេសិតពិសេសរបស់ (UN) លោកស្រី Noline Hayser នឹងជួបជាមួយមេដឹកនាំរដ្ឋាភិបាលយោធា លោក មីន អ៊ុងឡាំង ឬជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី នោះទេ។ កន្លងមកថ្មីៗនេះ យោធាបានបដិសេធមិនអនុញ្ញាតឱ្យលោកស្រី អ៊ុងសាន ស៊ូជី ជួបពិភាក្សាជាមួយបុគ្គលបរទេសណាមួយឡើយ រួមបញ្ចូលទាំងប្រេសិតពិសេសរបស់អាស៊ានផងដែរ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ លោក ប្រាយុទ្ធ ចាន់អូចា ថ្កោលទោសការបំផ្ទុះគ្រាប់បែកទាំង ១១ កន្លែងនៅខេត្តភាគខាងត្បូង ថៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


