កីឡា
គុនល្បុក្កតោកម្ពុជា ត្រៀមអត្តពលិក ២៨ នាក់ ដើម្បីប្រកួតពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ២០២៣
គុនល្បុក្កតោកម្ពុជា បាននិងកំពុងហ្វឹកហាតយ៉ាងសស្រោកសស្រាំ ដោយមានកីឡាករ-កីឡាការិនី ២៨ នាក់ ដើម្បីត្រៀមបង្ហាញវត្តមានជាលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ។

នាមជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣ ប្រភេទកីឡាដែលស្ថិតនៅចំណាត់ថ្នាក់ទី ៣ ឬជាប្រភេទកីឡាក្នុងតំបន់ និងកីឡាប្រពៃណីមួយនេះ បានត្រៀម ២១ វិញ្ញាសាប្រកួតប្រជែងដណ្ដើមមេដាយ ហើយកម្ពុជា ត្រៀមកីឡាករ-កីឡាការិនី សរុបចំនួន ២៨ នាក់ បែងចែកចេញជា ២ គឺវិញ្ញាសាប្រយុទ្ធ មានចំនួន ១២ នាក់ និងវិញ្ញាសាសម្ដែង មានចំនួន ១៦ នាក់។
គ្រូបង្វឹកនៃក្រុមជម្រើសជាតិគុនល្បុក្កតោកម្ពុជា លោក វី តារ៉ា បានបញ្ជាក់ថា កីឡាករទាំង ២៨ នាក់នេះហ្វឹកហាត់មួយថ្ងៃ ២ ដង ព្រឹកម្ដង និងរសៀលរហូតដល់ល្ងាចម្ដង ពោលគឺពេលព្រឹកហ្វឹកហាត់ជុំគ្នាទាំងវិញ្ញាសាសម្ដែង និងប្រយុទ្ធ ខណៈពេលរសៀល ហ្វឹកហាត់ដោយមានការបែងចែកតាមវិញ្ញាសារៀងៗខ្លួន។

គ្រូបង្វឹកដដែលរូបនេះ ក៏បានមើលឃើញពីភាពរីកចម្រើននៃគុណផលសម្រាប់ក្រុមដែលត្រូវប្រកួតលើវិញ្ញាសាសម្ដែង ក៏ដូចជាក្រុមដែលប្រកួតលើវិញ្ញាសាប្រយុទ្ធកំពុងសម្រួចការហ្វឹកហាត់ទៅតាមបទបញ្ជាថ្មី ហើយលោកបានដាក់ក្ដីរំពឹងថា គុនល្បុក្កតោកម្ពុជា នឹងធ្វើបានលទ្ធផលល្អ ដោយទទួលបានមេដាយមាស ក្នុងចំណោម ២១ វិញ្ញាសា នាមជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន។
«សម្រាប់គុនល្បុក្កតោយើង គឺយើងរំពឹងថា នឹងបានគុណផលល្អ បានមេដាយមាសល្អក្នុងចំណោម ២១ វិញ្ញាសា ដោយសារតែទី ១ យើងជាម្ចាស់ផ្ទះ អ៊ីចឹងបទពិសោធយើងច្រើនជាងគេ ប៉ុន្តែយើងក៏នៅតែពង្រឹងបន្ថែមដែរ ខ្លាចមានការប្រែប្រួលយ៉ាងណា។» សម្ដីរបស់ លោក វី តារ៉ា។

កីឡាប្រពៃណីរបស់កម្ពុជា ‘គុនល្បុក្កតោ’ នឹងក្លាយជាប្រភេទកីឡាមួយ នៃកីឡាយុទ្ធគុនចម្រុះ ដែលនឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្នុងចំណោមកីឡាទាំង ៣៩ ប្រភេទ បូកកីឡាសម្ដែង ១ ប្រភេទ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ