ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងប្រារព្ធទិវាគ្រូបង្រៀននៅថ្ងៃទី ០៥ តុលា ខាងមុខ
យោងតាមសេចក្តីប្រកាសព័ត៍មាន ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំពិធីអបអរសាទរទិវាគ្រូបង្រៀននៅថ្ងៃទី ០៥ តុលា ២០២២ ខាងមុខនេះ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងតាមរយៈប្រព័ន្ធអេឡិចត្រូនិក រយៈពេល០១ថ្ងៃ។
ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសមាគមបុគ្គលិកសិក្សាខ្មែរ (ស.ប.ស.ខ.), អង្គការយូណេស្កូ និងដៃគូអភិវឌ្ឍដទៃទៀត រៀបចំប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា។ ឆ្នាំ២០២២ ក្រសួងនឹងនៅតែបន្តសហការជាមួយស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធដើម្បីរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលាដែលជាខួបលើកទី២៥ ស្ថិតក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, មន្រ្តីរាជការនៃអង្គភាពក្រោមឱវាទ ទីស្តីការក្រសួង, បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, តំណាងសមាគមបុគ្គលិក សិក្សាខ្មែរ, អង្គការយូណេស្កូ, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។
គួររំលឹកថា នៅក្នុងកម្មវិធីនេះ នឹងមានបឋកថារបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី “ភាពជាអ្នកដឹកនាំសាលារៀន គឺជាគន្លឹះនៃកំណែទម្រង់សាលារៀន” និងវេទិកាពិភាក្សាតុមូលក្រោមប្រធានបទ «ការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»៕
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ