ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាសឈ្មោះប្រទេសដែលបញ្ឆេះឲ្យមានបាតុកម្មដោយហិង្សា
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាអ្នកនៅពីក្រោយការញុះញង់ឲ្យមានភាពចលាចលនៅក្នុងប្រទេសដោយមានជំនួយគាំទ្រពីជនក្បត់ជាតិអ៊ីរ៉ង់រស់នៅបរទេស ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូង បន្ទាប់ពីការតវ៉ាហិង្សាជាច្រើនសប្តាហ៍នៅទូទាំងប្រទេសអ៊ីរ៉ង់ លោក Khamenei បានប្រាប់មន្ត្រីបញ្ចប់ការសិក្សានៅសាលាប៉ូលិសក្នុងទីក្រុងតេហេរ៉ង់កាលពីថ្ងៃចន្ទថា “ភាពចលាចល និងអសន្តិសុខនេះ គឺជាការបញ្ឆេះឡើងដោយសហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល ជាពិសេសជនក្បត់ជាតិអ៊ីរ៉ង់មួយចំនួនដែលរស់នៅបរទេស បានជួយពួកគេក្នុងបញ្ហានេះ” ។
ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុង និងទីប្រជុំជននានាទូទាំងប្រទេសអ៊ីរ៉ង់កាលពីជាង ២ សប្តាហ៍មុន បន្ទាប់ពីការស្លាប់របស់នាង Mahsa Amini អាយុ ២២ ឆ្នាំនៅក្នុងការឃុំឃាំងរបស់ប៉ូលិស បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទស្លៀកពាក់មិនត្រឹមត្រូវតាមបែបប្រពៃណីរបស់ Hijab ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលអ៊ីរ៉ង់បានអះអាងថា មនុស្ស ៤១ នាក់បានស្លាប់ ក្នុងអំឡុងពេលបាតុកម្មនេះ ហើយក្នុងនោះក៏មានភ្នាក់ងារអនុវត្តច្បាប់មួយចំនួនផងដែរ ខណៈដែលអង្គការលើកលែងទោសអន្តរជាតិបានដាក់ចំនួនអ្នកស្លាប់រហូតដល់ទៅ ៥២ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ីរ៉ង់ ចាប់ខ្លួនពលរដ្ឋ អឺរ៉ុប ពាក់ព័ន្ធបាតុកម្មកំពុងផ្ទុះក្នុងប្រទេស

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី