Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ចាប់ខ្លួនពលរដ្ឋ អឺរ៉ុប ពាក់ព័ន្ធបាតុកម្មកំពុងផ្ទុះក្នុងប្រទេស

បានផុស

នៅ

ក្រសួងស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់បាននិយាយថា ប្រទេសអ៊ីរ៉ង់បានឃុំខ្លួនពលរដ្ឋបរទេសចំនួន ៩ នាក់មកពីបណ្តាប្រទេសអឺរ៉ុប ពាក់ព័ន្ធនឹងតួនាទីក្នុងការតវ៉ានាពេលថ្មីៗនេះ ជុំវិញការស្លាប់របស់នារីវ័យក្មេងម្នាក់ឈ្មោះ Mahsa Amini នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងបានឲ្យដឹងទៀតថា មនុស្សទាំង ៩ នាក់ដែលមិនបញ្ចេញឈ្មោះមកពីប្រទេសអាល្លឺម៉ង់ ប៉ូឡូញ អ៊ីតាលី បារាំង ហូឡង់ ស៊ុយអែត និងប្រទេសដែលមិនបានបញ្ជាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលបាតុកម្ម ក៏ដូចជានៅពីក្រោយការរៀបចំផែនការទាំងនោះ” ។

លើសពីនេះ អាជ្ញាធរអ៊ីរ៉ង់ក៏បានចេញការព្រមានទៅកាន់ស្ថានទូតអាល្លឺម៉ង់ បារាំង អង់គ្លេស និងស៊ុយអែតផងដែរ ចំពោះការចោទប្រកាន់ថាមានការចូលរួមពី “ភ្នាក់ងារ” របស់ពួកគេក្នុងការតវ៉ានេះ ។

គួរបញ្ជាក់ថា ការស្លាប់របស់ Amini បានបង្កឲ្យមានការតវ៉ាប្រឆាំងដ៏ធំជាលើកដំបូងនៅតាមដងផ្លូវរបស់ប្រទេសអ៊ីរ៉ង់ ចាប់តាំងពីអាជ្ញាធរបានបង្ក្រាបការតវ៉ាប្រឆាំងនឹងការឡើងថ្លៃសាំងក្នុងឆ្នាំ ២០១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ រត់ជាន់គ្នាស្លាប់ជាង ១២៩ នាក់ក្នុងការប្រកួតបាល់ទាត់នៅ ឥណ្ឌូណេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម