ព័ត៌មានអន្ដរជាតិ
រថភ្លើងដឹកឧបករណ៍យោធា ចេញពីអង្គភាពអាវុធនុយក្លេអ៊ែររុស្ស៊ី ធ្វើដំណើរទៅសមរភូមិជួរមុខនៅ អ៊ុយក្រែន
រថភ្លើងដ៏ធំដែលដឹកឧបករណ៍យោធា ចេញពីអង្គភាពអាវុធនុយក្លេអ៊ែររបស់ក្រសួងការពារជាតិរុស្ស៊ី ត្រូវបានគេប្រទះឃើញកំពុងធ្វើដំណើរ, ជាហេតុជំរុញឲ្យមានភាពភ័យខ្លាច និងជាសញ្ញាប្រាប់ទៅបណ្តាប្រទេសលោកខាងលិចថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នឹងកាន់តែធ្ងន់ធ្ងរឡើងៗ។

នៅក្នុងវីដេអូឃ្លីបមួយ រថពាសដែក BPM-97 និងរថយន្តយោធាផ្សេងទៀតជាច្រើនគ្រឿង ត្រូវបានគេឃើញដឹកតាមរថភ្លើង កាត់តាមកណ្តាលប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យទី០២ខែតុលា។
រថពាសដែកនេះ ត្រូវបានគេគិតថា ទើបតែបង្កើនសមត្ថភាព បំពាក់មុខងារកាន់តែពិសេស ដូចជាពាសដែកធន់នឹងគ្រាប់មីន និងប្រព័ន្ធបន្សុទ្ធខ្យល់ផងដែរ ដែលត្រូវបានរចនាឡើងដើម្បីឲ្យអ្នកបើកធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ចំពេលប្រឈមមុខនឹងការវាយប្រហារដោយសត្រូវថ្មើរជើង។

ឧបករណ៍យោធាដ៏ទំនើបបែបនេះ ត្រូវបានដាក់ពង្រាយនៅសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន ហើយតាមសេចក្តីរាយការណ៍ ឧបករណ៍ទាំងនេះគឺជាកម្មសិទ្ធិរបស់អង្គភាពទី ១២ នៃ ក្រសួងការពារជាតិរុស្ស៊ី។
អង្គភាពឯកទេសនេះ មានតួនាទីរក្សាទុក ថែទាំ និងផ្តល់អាវុធដល់កងកម្លាំងរ៉ុកកែតយុទ្ធសាស្ត្រ ដែលជាសាខាយោធារុស្ស៊ី ទទួលបន្ទុកគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងជាផ្នែកសំខាន់នៃកម្មវិធីនុយក្លេអ៊ែររបស់លោក ពូទីន។

អ្នកវិភាគផ្នែកយោធា លោក Konrad Musyka បានអះអាងថា ការដាក់ពង្រាយអង្គភាពបែបនេះ អាចបង្ហាញពីការកើនឡើងនៃជម្លោះពីប្រធានាធិបតីរុស្ស៊ី ឬជាបុព្វហេតុនៃសមយុទ្ធនុយក្លេអ៊ែរទ្រង់ទ្រាយធំ។
ការដាក់ពង្រាយនេះកើតឡើង ចំពេលអង្គការណាតូ បានព្រមានប្រទេសជាសមាជិករបស់ខ្លួនថា នាវាមុជទឹកនុយក្លេអ៊ែរ Belgorod ដ៏ទំនើបរបស់រុស្ស៊ី បានចាកចេញពីមូលដ្ឋានសមុទ្រ ស របស់ខ្លួនហើយ ហើយឲ្យមានការប្រុងប្រយ័ត្នខ្ពស់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សម្ព័ន្ធមិត្តលោក ពូទីន ប្រកាសបញ្ជូនកូនអាយុក្រោម១៨ឆ្នាំ ៣នាក់ ទៅជួយប្រយុទ្ធឲ្យ រុស្ស៊ី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


