ព័ត៌មានជាតិ
ប្តីប្រពន្ធពីរនាក់ផលិតតុក្កាលក់កាក់កបត្រូវចិត្តក្មេងៗសិស្សសាលា បុណ្យអុំទូកខេត្តបាត់ដំបង
ប្តីប្រពន្ធពីរនាក់ដែលប្រកបមុខរបរផលិតរូបតុក្តាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់ខ្នាតនៅខេត្តសៀមរាប កំពុងសប្បាយចិត្តនិងការប្រមូលលុយកាក់ ខណះដែលគ្រួសារមួយនេះបានមកដាក់តាំងលក់ក្នុងពិធីបុណ្យអុំទូកនៅក្នុងខេត្តបាត់ដំបងតាំងពីប៉ុន្មានថ្ងៃមុន។

ការផលិតរូបតុក្តាពីម្សៅម្នាងសិលានេះ មានលក្ខណៈជាសិល្បៈផងនិងការកម្សាន្តផង ទើបលក់ដាច់ខ្លាំងធ្វើឲ្យពីរនាក់ប្តីប្រពន្ធស្ទើររកពេលសម្រាកមិនបាន ដោយសាតែរូបទាំងនោះពេញនិយមខ្លាំងសម្រាប់ក្មេងៗ សិស្សសាលាទិញយកទៅរៀនផាត់ពណ៌លេងកមកម្សាន្ត។

អ្នកស្រី ស៊ី សុភា អាយុ ៣៩ឆ្នាំ ធ្វើដំណើរពីខេត្តសៀបរាបបានឲ្យដឹងថា រូបតុក្តាគ្រប់ទម្រង់ ដែលប្តីអ្នកស្រីផលិតនេះ គឺជាសិល្បៈដ៏ពេញនិយមមួយនៃការផាត់ពណ៌លើរូបតុក្តាឲ្យបានស្រស់ស្អាត។ វាក៏ជាល្បែងកម្សាន្តមួយផ្នែកផងដែរសម្រាប់ក្មេងៗនិងក្រុមយុវវ័យជាសិស្ស ដែលទិញយកទៅរៀនផាត់ពណ៌តាមចំណង់ចំណូលចិត្តរបស់ពួកគេ។
អ្នកស្រីបន្តថា រូបតុក្តាដែលអ្នកស្រីនាំយកមកលក់ក្នុងពិធីអុំទូកក្នុងទឹកដីខេត្តបាត់ដំបងនៅពេលនេះបានផលិតឡើងពីម្សៅ”ម្នាងសិលា”ហើយបានផលិតរូបបានគ្រប់ប្រភេទ គ្រប់ទម្រង់ និង គ្រប់ខ្នាត ដើម្បីតម្រូវការតាមចិត្តក្មេងៗនិងក្រុមយុវវ័យជាសិស្សសាលា ហើយប៉ុន្មានថ្ងៃមកនេះលក់ដាច់ខ្លាំងណាស់អ្នកស្រីនិងប្តីស្ទើរតែរកពេលសម្រាកខ្លះមិនបានផង ។
ស្របតាមការលើកឡើងរបស់អ្នកស្រី គេសង្កេតឃើញក្រុមយុវវ័យជាសិស្សានុសិស្សបានសម្រុកចូលចិត្តទិញរូបតុក្តាយកទៅរៀនផាត់ពណ៌កម្សាន្តតាមចំណង់ចំណូលចិត្តរបស់ក្រុមយុវសិស្សក្មេងៗ ខ្លះឈរច្រើសរើសទិញរូបតុក្តាហើយខ្លះក៏កំពុងអង្គុយត្រៀបត្រាជាមួយនឹងសកម្មភាពផាត់ពណ៌របស់ពួកគេនៅក្រោមដំបូលតង់ខាងមុខសារមន្ទីរខេត្តបាត់ដំបង ដែលពួកគេបានផ្តល់ចម្លើយថា នេះជាការកម្សាន្ត តែក៏ជាសិល្បៈមួយបែបដែរ ដែលអាចផ្ដល់ចំណេះដឹងខ្លះៗពីរបៀបរៀនផាត់ពណ៌លើ រូបនិមួយៗ មើលទៅឲ្យវាសមថារូបណាសុីជាមួយពណ៌អ្វីខ្លះ។


អ្នកស្រី ស៊ី សុភាព បានបញ្ជាក់បន្តថា រូបតុក្តាគ្រប់ប្រភេទ ដែលអ្នកស្រីដាក់តាំងលក់មានតំលៃចាប់ពី ១,០០០រៀលរហូតដល់ ១៥,០០០រៀល ហើយស្វាមីអ្នកស្រីជាអ្នកចាក់ពុម្ភផលិតរូបតុក្តាទាំងនេះដោយមិនទំនេរដៃនោះទេ។ អ្នកស្រីបញ្ជាក់ថា អ្នកស្រីលក់តែរូបប៉ុណ្ណោះតែទឹកថ្នាំផ្តល់ឲ្យដោយមិនគឹតកម្រៃនោះទេ.ហើយពេលពួកគេផាត់ពណ៌រួចពួកគេក៏យកទៅដាក់តាំងលំអរទៅតាមផ្ទះរបស់ពួកគេរៀងៗខ្លួនផងដែរ។


ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នៅក្នុងខេត្តបាត់ដំបងសម្រាប់ឆ្នាំ ២០២២ ប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺពីថ្ងៃទី៩-១០ តុលា។ ស្របគ្នាជាមួយកម្មវិធីប្រណាំងទូកង និង បណ្ដែតប្រទីប គណះកម្មាការចាត់ចែងនៃពិធីបុណ្យប្រពៃណីខ្មែរនេះ ក៏បានរៀបចំតាំងពិពណ៏ទំនិញគ្រប់ប្រភេទរាប់រយតូបនៅតាមដងផ្លូវនៃដងស្ទឹងសង្កែ ដែលបានបង្កលក្ខណះទាក់ទាញកំណើនភ្ញៀវយ៉ាងច្រើនកុះករ និងសប្បាយរីករាយតាមរយះការរៀបចំសន្តិសុខសុវត្ថិភាពបានល្អប្រសើពីគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


