កីឡា
ជើងឯកបាល់ទះពានរង្វាន់សម្តេចតេជោ២០២២ប្រាក់រង្វាន់១ម៉ឺនដុល្លារ
ម្ចាស់ជើងឯកបាល់ទះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នឹងទទួលបានប្រាក់រង្វាន់រហូតដល់១ម៉ឺនដុល្លារសហរដ្ឋអាមេរិកដែលប្រជុំដោយក្រុមអាជីពខ្លាំងៗចាប់ពីថ្ងៃ ១៥ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍។

សម្រាប់ការប្រកួតបាល់ទះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មានចំនួន១១ក្រុម ដោយបានចាប់ឆ្នោតជ្រើសរើសពូលរួចរាល់ហើយ។
-ពូល A៖ រដ្ឋបាលរាជធានីភ្នំពេញ, សមាគមបាល់ទះវិសាខា, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
-ពូល B៖ បញ្ជាការដ្ឋានកងអង្គរក្ស, ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, សមាគមបាល់ទះខេត្តសៀមរាប
-ពូល C៖ ក្លិបកងពលធំអន្តរាគមន៍លេខ៣, ក្លិបកូននាគឧត្តរ, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
-ពូល D៖ សមាគមបាល់ទះក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
សម្រាប់ប្រាក់រង្វាន់វិញក៏ច្រើនគួរសមសម្រាប់ក្រុមជើងឯក។
- -ក្រុមជើងឯក៖ ពានរង្វាន់ធំ១ មេដាយមាសម្នាក់១ អមដោយថវិកា ១ម៉ឺនដុល្លារ
- -ជើងឯករង៖ មេដាយប្រាក់ម្នាក់១ អមដោយថវិកា ៥ពាន់ដុល្លារ
- -លេខ៣៖ មេដាយសំរឹទ្ធិ ម្នាក់១ អមដោយថវិកា ៣ពាន់ដុល្លារ
- -លេខ៤៖ ថវិកា ២ពាន់ដុល្លារ
ជាមួយគ្នានេះ ក៏មានពានឯកត្តជនជាច្រើនដែរដូចជា កីឡាករល្អប្រចាំព្រឹត្តិការណ៍ កីឡាករលើកបាល់ល្អ កីឡាករធ្វើរនាំងល្អ និងកីឡាករវាយសេវាល្អជាងគេជាដើម។
អ្វីដែលពិសេសថែមទៀតនោះ ក្នុងការប្រកួតពានរង្វាន់បាល់ទះសម្តេចតេជោក៏មានការប្រកួតមិត្តភាពអន្តរជាតិ ចំនួន ២គូដើម្បីអបអរពិធីបើកគឺ
- -១៥ តុលា ២០២២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះ សិង្ហបុរី វេលាម៉ោង ៧យប់
- -២០ តុលា ២០២២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះ គុយបា វេលាម៉ោង ៧យប់
ពានរង្វាន់បាល់ទះសម្តេចតេជោនេះជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញបាល់ទះកម្ពុជាឲ្យមានគុណភាពខ្លាំងដើម្បីក្រុមជម្រើសជាតិសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


