កីឡា
២ប្រទេសមកប្រកួតមិត្តភាពជាមួយកម្ពុជា បើកពានបាល់ទះសម្តេចតេជោ
ក្រុមបាល់ទះជម្រើសជាតិសិង្ហបុរី និងគុយបា នឹងមកប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងខែតុលានេះ ដើម្បីចូលរួមអបអរសាទរពិធីបើកការប្រកួតបាល់ទះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២។
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងទទួលស្វាគមន៍ក្រុមបាល់ទះជម្រើសជាតិសិង្ហបុរី នាថ្ងៃសៅរ៍ ទី១៥ ខែតុលានេះ នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង៧យប់ ដែលជាថ្ងៃចាប់ផ្តើមបើកការប្រកួតបាល់ទះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ បន្ទាប់មកនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ក្រុមបាល់ទះកម្ពុជាត្រូវទទួលស្វាគមន៍ក្រុមគុយបា វេលាម៉ោង៧យប់។
ការប្រកួតមិត្តភាពអន្តរជាតិនេះជាការត្រៀមខ្លួនរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាសម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជិតមកដល់ហើយ។ តាមការគ្រោងទុក ក្រុមបាល់ទះកម្ពុជាអាចនឹងចេញដំណើរប្រកួតលក្ខណៈទេសចរណ៍ជាមួយជម្រើសជាតិមួយចំនួននៅតំបន់អាស៊ានដើម្បីជាការត្រៀមខ្លួនដែរ។
ទន្ទឹមជាមួយគ្នានេះ ការប្រកួតបាល់ទះពានរង្វាន់សម្តេចតេជោឆ្នាំ២០២២ ក៏ជាផ្នែកមួយដើម្បីជំរុញ ពង្រឹង និងអភិវឌ្ឍកីឡាករកម្ពុជាដើម្បីជ្រើសរើសកីឡាករដែលមានសមត្ថភាពត្រៀមស៊ីហ្គេមផងដែរ។
ម្ចាស់ជើងឯកបាល់ទះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នឹងចាប់ពីថ្ងៃ ១៥ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដែលមានក្រុមខ្លាំង១១ក្រុមចូលរួមប្រកួត។ ពូល A មានក្រុម រដ្ឋបាលរាជធានីភ្នំពេញ, សមាគមបាល់ទះវិសាខា, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ពូល B មានក្រុម បញ្ជាការដ្ឋានកងអង្គរក្ស, ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, សមាគមបាល់ទះខេត្តសៀមរាប។ ពូល C មាន ក្លិបកងពលធំអន្តរាគមន៍លេខ៣, ក្លិបកូននាគឧត្តរ, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងពូល D មាន សមាគមបាល់ទះក្រសួងមហាផ្ទៃ និង ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ជាមួយគ្នានេះ ក៏មានពានឯកត្តជនជាច្រើនដែរដូចជា កីឡាករល្អប្រចាំព្រឹត្តិការណ៍ កីឡាករលើកបាល់ល្អ កីឡាករធ្វើរនាំងល្អ និងកីឡាករវាយសេវាល្អជាងគេជាដើម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៣ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ