Connect with us

ជីវិតកម្សាន្ដ

ស្ថាបនិក MGI សម្រេចតែងតាំង Miss Grand ហ្វីលីពីន ក្នុងតំណែងលំដាប់រងទី ៥

បានផុស

នៅ

កាលពីពេលថ្មីៗនេះ Miss Grand International បានប្រកាសជាផ្លូការ ថា Miss Grand ហ្វីលីពីន នឹងក្លាយជាបវកញ្ញាលំដាប់រងទី៥ ជំនួសបវរកញ្ញាតំណាងប្រទេស Mauritius ដែលបានលាលែងពីតំណែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​ Miss Grand International បាន​បញ្ជាក់​ដោយ​សរសេរខេបសិន​ថា “Miss Grand International សូម​ប្រកាស​តែងតាំង Roberta Angela Tamondong ដែល​ជា Miss Grand Philippines 2022 ជាលំដាប់រងទី៥ នៃ Miss Grand International 2022។ នាង​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ Top10 ហើយ​នឹង​បន្ត​បេសកកម្ម​របស់​នាង​ជាមួយក្រុម MGI សម្រាប់​ពេល​មួយ​ឆ្នាំ។ សូមអបអរសាទរ និងស្វាគមន៍ចំពោះ​ក្រុមគ្រួសារ GRAND។”

ដោយឡែក ​មុន​ពេល​ឈាន​ដល់​ការ​តែងតាំង​បវរកញ្ញា​ហ្វីលីពីន ​លោក Nawat Itsaragrisil ដែល​ជា​ស្ថាបនិក Miss Grand International បាន​ឡាយ​លើ​គណនី​ផ្ទាល់​របស់​លោកថា​ លោក​នឹង​ពិចារណា​ប្រគល់​តំណែង​នេះ​ទៅកាន់ ​Miss Grand វៀតណាម​នាង Doan Thien An ប្រសិន​បើ​ផេក​ផ្លូវការ ​Miss Grand International ​អាចទទួលបានអ្នកតាមដាន ៧លាននាក់ លោកនឹង​ពិចារណា​លើ​តំណែង​នេះ​ឲ្យ​នាង​ភ្លាមៗ។

សូម​រម្លឹក​ដែរ​ថា ​កាលពីរាត្រីថ្ងៃ ២៥ តុលា ដែលជាវគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុងកម្មវិធី Miss Grand International 2022 ធ្វើឡើងនៅ​ឥណ្ឌូណេស៊ី និង​​រក​ឃើញម្ចាស់​មកុដ​ថ្មី​ បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​ប្រទេស​ប្រេស៊ីល នាង Isabella Menin​ខណៈលំដាប់​រង​លេខ ១ ​បវកញ្ញា ថៃ ​លេខ​២ ឥណ្ឌូណេស៊ី ​លេខ​៣ វេណេស៊ុយអេឡា និងលេខ៤ សាធារណរដ្ឋឆេក។ ចំណែក​ឯលំដាប់រងលេខ៥ មាន កម្ពុជា កូឡុំប៊ី ព័រតូរីកូ អេស្ប៉ាញ និង​ហ្វីលីពីន៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ថាបនិក Miss Grand International លោក Nawat ដាក់ចំៗលែងទុកមុខឲ្យ វៀតណាម

ចុចអាន៖Bella Ranee ទម្លាយមូលហេតុ រាងកាយកាន់តែស្គមស្គាំង ដូចតារាស្រីៗដទៃទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម