ជីវិតកម្សាន្ដ
អតីតម្ចាស់មកុដ MGI ធ្វើសន្និសីទកាសែតបរិហារពីលោកណាវ៉ាត់ខ្ទេចខ្ទីគ្មានសល់
រាជិនីសម្រស់ជនជាតិឥណ្ឌានាង Rachel Gupta បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបញ្ជាក់ពីបញ្ហាដែលនាងជួបប្រទះក្នុងអំឡុងពេល ៧ខែក្នុងនាមជាម្ចាស់មកុដ Miss Grand International 2024 ។ ឧប្បត្តិហេតុនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រសម្រស់អន្តរជាតិជាច្រើន។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងប្រទេសកំណើត Rachel បាននិយាយថា នាងត្រូវបានយាយី និងប្រមាថទាំងផ្លូវកាយ និងផ្លូវចិត្តដោយមនុស្សនៅក្នុងស្ថាប័ន ជាពិសេសប្រធាន MGI គឺលោក Nawat និងអនុប្រធានលោកស្រី Teresa ផ្ទាល់តែម្ដង។
ដើម្បីផ្តល់ឧទាហរណ៍អំពីរឿងនេះ Rachel បានលើកឡើងករណីជាច្រើនរួមទាំងតំណាងរបស់វៀតណាមនៅឯ Miss Grand International 2022 គឺនាង Doan Thien An ។ បន្ទាប់ពីជម្រុះ Thien An ចេញពី Top 20 លោកណាវ៉ាត់បានរិះគន់ជាសាធារណៈថា នាងមានដងខ្លួនវែងពេក និងត្រគាកធំ ដូច្នេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាក់ទិននឹងរូបរាង។
បន្ទាប់ពី Rachel ប្រកាសលាលែងពីដំណែង នាងបានអះអាងថា ស្ថាប័ន MGI បានចាប់ផ្តើមយុទ្ធនាការលាបពណ៌ប្រឆាំងនឹងនាង។ នាងបាននិយាយថា៖ «ពួកគេបានយកការលើកឡើងពីមនុស្សដែលមិនពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំ»។
រាជិនីសម្រស់វ័យ២១ឆ្នាំ ក៏បានអះអាងថា MGI ដឹកនាំមតិសាធារណៈឲ្យរិះគន់ម្តាយនិងប្អូនស្រីរបស់នាង ហើយផ្សព្វផ្សាយពាក្យចចាមអារ៉ាមជាច្រើនអំពីអាយុ និងប្រវត្តិគ្រួសាររបស់នាង។ នេះជារឿងមិនចាំបាច់ទេ ស្ថាប័នកំពុងធ្វើបែបនេះដើម្បីបន្ទាបឈ្មោះ និងកេរ្តិ៍ឈ្មោះក្នុងប្រទេសកំណើតរបស់នាងតែប៉ុណ្ណោះ។
នាង Rachel បាននិយាយនៅចំពោះមុខអ្នកសារព័ត៌មានថា «ខ្ញុំធ្វើបែបនេះសម្រាប់នារីៗដែលមានក្តីស្រមៃដូចខ្ញុំ ខ្ញុំចង់ឲ្យពួកគេដឹងថា ស្ថាប័ននេះគួរឲ្យស្អប់ខ្ពើមយ៉ាងណា ខ្ញុំចង់ឲ្យក្មេងស្រីចេះការពារខ្លួន ដើម្បីកុំឲ្យនរណាម្នាក់ធ្លាក់ក្នុងស្ថានភាពដូចខ្ញុំ ព្រោះថាបើទោះជាអ្នកឈ្នះ ប៉ុន្តែនៅតែប្រព្រឹត្តបែបនេះ មានន័យថា អ្នករៀបចំមិនគោរពសិទ្ធិរបស់អ្នក សុវត្ថិភាពរបស់អ្នក ជាពិសេសមិនគោរពសិទ្ធិមនុស្សជាទូទៅ»។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២៨ ខែឧសភា Rachel Gupta បានបង្ហោះអត្ថបទមួយប្រកាសលាលែងពីតំណែង Miss Grand International 2024 ថា «ខ្ញុំពិតជាសោកស្តាយដែលបានចែករំលែកព័ត៌មាននេះ។ ខ្ញុំបានសម្រេចចិត្តលាលែងពីតំណែង MGI ហើយប្រគល់មកុដវិញ។ ប៉ុន្មានខែបន្ទាប់ពីការឡើងគ្រងរាជ្យរបស់ខ្ញុំគឺជាថ្ងៃដ៏អាក្រក់ជាច្រើនថ្ងៃ និងបរិយាកាសពុលដែលខ្ញុំមិនអាចទ្រាំទ្របានតទៅទៀត”។
ដោយមិនរង់ចាំយូរ ស្ថាប័ន MGI បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយដកហូតមកុដពីនាង Rachel ។ សេចក្តីប្រកាសនោះបានសរសេរថាស្ថាប័ន MGI បានប្រកាសថា ខ្លួនបានដកតំណែងបវរកញ្ញា Rachel Gupta។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីនាងខកខានមិនបានបំពេញភារកិច្ចដែលបានកំណត់ ចូលរួមក្នុងគម្រោងខាងក្រៅដោយគ្មានការយល់ព្រមជាមុនពីស្ថាប័ន និងបដិសេធមិនចូលរួមក្នុងដំណើរកម្សាន្តទៅកាន់ប្រទេស Guatemala។
យ៉ាងណាមិញ បន្ទាប់ពី Rachel ធ្វើសន្និសីទកាសែតរួច លោកណាវ៉ាត់ក៏បានបញ្ជាក់ដែរថា នឹងធ្វើសន្និសីទសារព័ត៌មាននៅប្រទេសថៃដើម្បីបញ្ជាក់អំពីហេតុការណ៍នេះដែរ។ កាលពីមុន គេហទំព័រ MGI បានចេញផ្សាយភស្តុតាងជាច្រើនប្រឆាំងនឹង Rachel ។ ឧបទ្ទវហេតុដ៏ចម្រូងចម្រាសនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រាំរាជិនីសម្រស់អន្តរជាតិយ៉ាងភ្លូកទឹកភ្លូកដី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រឹមកន្លះឆ្នាំ រាជិនីសម្រស់៣ប្រទេសផ្សេងគ្នា បោះបង់មកុដ MGI ខណៈអ្នកខ្លះផ្ទុះរឿងស្រូវផ្លូវច្បាប់
-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


