ជីវិតកម្សាន្ដ
រាជិនីសម្រស់ឥណ្ឌា Rachel មានស្ថានភាពយ៉ាងណាហើយ ក្រោយគ្រវាត់ចោលមកុដ MGI គ្មានស្រណោះ
បន្ទាបពីគ្រវាត់ចោលមកុដ Miss Grand International ២០២៤ ឥតស្ដាយស្រណោះ រាជិនីសម្រស់ឥណ្ឌានាង Rachel Gupta កាលពីថ្ងៃទី ១៧ ខែមិថុនា បានបង្ហោះរូបភាពនៃដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុបនៅលើទំព័រ Instagram ផ្ទាល់ខ្លួន ដែលមានអ្នកតាមដាន ១.៤ លាននាក់។

បវរកញ្ញាវ័យ ២១ឆ្នាំ បានទៅសម្រាកលំហែកាយនៅទីក្រុង Milano ប្រទេសអ៊ីតាលី។ នាងស្លៀកពាក់ទាន់សម័យ រីករាយនឹងទិដ្ឋភាពតាមដងផ្លូវ និងបានភ្លក់មុខម្ហូបធម្មតានៅទីនេះយ៉ាងសប្បាយរីករាយ ហាក់មិនបានបង្ហាញថាមានទុក្ខព្រួយឬកង្វល់ក្នុងចិត្តសូម្បីតែបន្តិចណាឡើយ។
មិនតែប៉ុណ្ណោះ កាលពេលកន្លងមក Rachel បានបង្ហោះរូបថតជាបន្តបន្ទាប់ ដែលចូលរួមព្រឹត្តិការណ៍មួយនៅប្រទេសបារាំង។ នាងបានស្លៀករ៉ូបពណ៌ខ្មៅដែលមានការតុបតែងយ៉ាងភ្លឺចែងចាំង បង្ហាញដើមទ្រូងដ៏ទាក់ទាញក្នុងនាមជារាជិនីសម្រស់ឯកប្រចាំប្រទេសកំណើត។

នៅខាងក្រោមការបង្ហោះនូវរូបភាពទាំងប៉ុន្មានរបសតារាស្រី ទស្សនិកជនជាច្រើនបានបន្សល់ទុកនូវការកោតសរសើរ និងលើកទឹកចិត្តចំពោះអតីតម្ចាស់មកុដ MGI យ៉ាងគគ្រឹកគគ្រេង។ ក្នុងនោះ នាងក៏រក្សាអារម្មណ៍ធូរស្រាលពេលឆ្លើយតបទស្សនិកជនតាមបណ្តាញសង្គម។
លើសពីនេះ អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិលើកទឹកចិត្តឲ្យរូបនាងដើរទៅមុខបន្តទោះជាគ្មានមកុដជារាជិនីក្ដី ប៉ុន្តែសូមឲ្យនាងក្រោកឈរឡើងសម្រាប់អ្នកដែលគាំទ្រនាងកន្លងមក។ អ្នកខ្លះថែមទាំងព្រលយសម្ដីថា ឥឡូវនេះពួកគេបានដឹងការពិតហើយថាអ្នកណាល្អ អ្នកណាអាក្រក់។ ទោះជាគេដកហូតមកុដ ប៉ុន្តែនាងហាក់ដូចជាមិនខ្វល់ច្រើនអំពីការដកហូតមកុដទេ ហើយហាក់កំពុងបន្តជីវិតយ៉ាងសប្បាយរីករាយ។
Rachel Gupta បានប្រកាសលាលែងពីតំណែង Miss Grand International 2024 កាលពីថ្ងៃទី ២៨ ខែឧសភា។ បន្ទាប់ពីដកតំណែងនេះ នាងបានធ្វើសន្និសីទសារព័ត៌មានមួយដោយថ្កោលទោសលោក Nawat និងស្ថាប័ន MGI ។
ទោះបីជាយ៉ាងណាក៏ដោយ មិនទុកឲ្យជូរផ្អូមឡើយភ្លាមៗនោះលោក Nawat ក៏បានធ្វើសន្និសីទកាសែតបរិហារលើ Rachel វិញ គណៈកម្មាធិការរៀបចំកម្មវិធី MGI ក៏បានធ្វើការចោទប្រកាន់ចំនួន៩ ប្រឆាំងនឹងរាជិនីសម្រស់ជនជាតិឥណ្ឌាផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនិកជនចំហមាត់ភ្ញាក់ផ្អើល ក្រោយឃើញសម្រស់ឪពុក Fan Bingbing ក្នុងវ័យ ៧៣ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


