ជីវិតកម្សាន្ដ
ត្រឹមកន្លះឆ្នាំ រាជិនីសម្រស់៣ប្រទេសផ្សេងគ្នា បោះបង់មកុដ MGI ខណៈអ្នកខ្លះផ្ទុះរឿងស្រូវផ្លូវច្បាប់
ឧបទ្ទវហេតុនៃការដកហូតមកុដ Miss Grand International 2024 គឺបវរកញ្ញា Rachel Gupta ហាក់ដូចជារងើកភ្លើងចុងក្រោយដែលបណ្តាលឱ្យឆេះ បំភ្លឺឡើងនូវអស្ថិរភាពក្នុងរបៀបដែលលោក Nawat ដែលដំណើរការស្ថាប័ន Miss Grand International (MGI) ជាសាធារណៈ។

ដោយសារមហិច្ឆតាចង់គ្រងដំណែងបវរកញ្ញាចក្រវាល មេ MGI បានបណ្តោយឲ្យមានចន្លោះប្រហោង និងវិបត្តិធ្ងន់ធ្ងរជាច្រើនកើតចេញពីគំនិតដែលលោកបានខិតខំកសាងអស់ជាយូរ។ ជាងនេះទៀតដែរ ការប្រកួតបវរកញ្ញា Miss Grand ត្រូវបានគេនិយាយថា កំពុងឈានចូលដល់ដំណាក់កាលធ្លាក់ចូលក្នុងវិបត្តិដ៏ជ្រាលជ្រៅ។
ត្រឹមតែកន្លះឆ្នាំ ក្រោយកម្មវិធីប្រកួត MGI ឆ្នាំ ២០២៤ វគ្គផ្តាច់ព្រ័ត្រ រាជិនីសម្រស់៣ រូបក្នុងចំណោម៥ នាក់បានគ្រងមកុដ។ ប៉ុន្តែមកដលបច្ចុប្បន្ននេះ បវរកញ្ញាទាំង៣ដួងមកពីប្រទេសផ្សេងគ្នាសុទ្ធតែបោះចោលមកុដ ក្រោមហេតុផលដូចគ្នា។
រម្លឹកទៅកាន់ការប្រកួត Miss Grand International 2024 នៅក្នុងវគ្គផ្តាច់ព្រ័ត្រ លោក Nawat បានសម្រេចចិត្តដកតំណែងម្ចាស់ជ័យលាភីលេខ២ របស់បវរកញ្ញា Thae Su Nyein ដែលតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ដោយសារតែពាក្យសម្តីមិនសមរម្យរបស់នាង។
ក្នុងអំឡុងពេលវគ្គផ្តាច់ព្រ័ត្រ នាយកប្រទេសមីយ៉ាន់ម៉ា (ND) បានដកមកុដរបស់បវរកញ្ញា Thae Su Nyein គ្រវែងចោល ហើយបាននាំនាងចេញពីឆាកភ្លាមៗ។ ពេលនោះ នាងក៏បានប្រកាសថា នាងមិនចង់បានតំណែងជើងឯករងទីពីរទេ ហើយក៏មិនចង់រក្សាវាសម្រាប់ខ្លួនឯងដែរ។
ក្រោយមក នៅខែធ្នូ ឆ្នាំ ២០២៤ លោក Nawat បានសម្រេចចិត្តដកតំណែងលំដាប់រងទី៣ ពីរាជិនីសម្រស់ Safiétou Kabengele បន្ទាប់ពីនាងបានរិះគន់ជាសាធារណៈទៅលើម្ចាស់មកុដ Rachel Gupta នៅលើបណ្តាញសង្គម។ រូបនាងផ្ទាល់ក៏បាននិយាយប៉ុន្មានម៉ាត់ទៅកាន់ស្ថាប័ន MGI ថា មិនចង់បានតំណែងក្លែងក្លាយនោះទេ។
ក្រោយដកមកុដម្ចាស់ជ័យលាភីលេខ២ និងលេខ៣ លោក Nawat មិនបានលើកបវរកញ្ញាផ្សេងមកជំនួសពួកគេទាំងពីរឡើយ ។ ដោយឡែក កាលពីថ្ងៃទី ២៨ ខែឧសភា រាជិនីសម្រស់ឥណ្ឌានាង Rachel Gupta បានបង្ហោះអត្ថបទមួយប្រកាសលាលែងពីតំណែង MGI 2024។ នាងបានសរសេរថា «ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងដែលបានចែករំលែកព័ត៌មាននេះ។ ខ្ញុំបានសម្រេចចិត្តលាលែងក្នុងនាមជាម្ចាស់ជ័យលាភីឯកកាលឆ្នាំ២០២៤ ហើយប្រគល់មកុដនេះទៅស្ថាប័នវិញ»។
ជាមួយនឹងការបន្តដកហូតមកុដរបស់ Rachel Gupta ត្រូវបានចាត់ទុកថាជារដូវកាលដែលមិនស្ថិតស្ថេរបំផុតក្នុងប្រវត្តិសាស្ត្រ។ដំណឹងនៃការលាលែងរបស់នាង បានធ្វើឲ្យអ្នកគាំទ្រវិស័យរាជិនីសម្រស់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ។
ជាងនេះទៅទៀត ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ អ្នកជំនួញថៃរូបនេះហាក់ផ្តោតការខិតខំប្រឹងប្រែង និងថវិការ ដើម្បីដណ្តើមយកកម្មវិធីប្រកួតបវរកញ្ញាចក្រវាល។ កាលពីខែកុម្ភៈ លោកបានចំណាយប្រាក់ចំនួន ៥.៤ លានដុល្លារអាមេរិក ដើម្បីរក្សាសិទ្ធិរបស់ Miss Universe ថៃ ពីឆ្នាំ ២០២៥ ដល់ ២០២៩ ។ នៅចុងឆ្នាំ ២០២៥ លោក និងក្រុមការងារ MGI នឹងរៀបចំកម្មវិធី Miss Universe 2025 ដោយទទួលយករាល់ការផលិត ទីផ្សារ និងការចែកចាយសំបុត្រសម្រាប់រដូវកាលទី ៧៤ ។
ទន្ទឹមពេលដែលមេធំរូបនេះ កំពុងមមាញឹកក្នុងការដណ្តើមយកក្តីស្រមៃរបស់ខ្លួនអំពីកម្មវិធីចក្រវាឡនោះ កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន MGI ត្រូវបានប៉ះពាល់ នៅពេលដែលម្ចាស់មកុដដែលបានឈ្នះការប្រកួតជាបន្តបន្ទាប់ជួបប្រទះរឿងអាស្រូវ។
កាលពីពាក់កណ្តាលខែឧសភា នាង Nguyen Thuc Thuy Tien ដែលជាម្ចាស់មកុដឆ្នាំ២០២៤ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងវេទិការាជិនីសម្រស់ក្នុងស្រុក និងអន្តរជាតិ។ ទោះបីជាកិច្ចសន្យារបស់នាង ជាមួយ MGI បានផុតកំណត់យូរហើយក៏ដោយ ប៉ុន្តែក្រោមសម្ពាធពីមតិសាធារណៈអន្តរជាតិ លោក Nawat ត្រូវបង្ខំចិត្តនិយាយចេញមកថាមិនពាក់ព័ន្ធជាមួយបវរកញ្ញាវៀតណាមទៀតទេ។ ព្រោះកុងត្រាជាមួយស្ថាប័ននាងបានចប់យូរហើយ។
មិនយូរប៉ុន្មាន Miss Grand International 2023 នាង Luciana Fuster ក៏ត្រូវជាប់ក្នុងរឿងអាស្រូវផងដែរ។ នាងត្រូវបានអ្នកទិញលើបណ្ដាញសង្គម TikTok ចោទប្រកាន់ពីបទលក់ទំនិញក្លែងបន្លំ ដោយប្រើស្លាកយីហោអន្តរជាតិដើម្បីភ្ជាប់ជាមួយនឹងផលិតផលរបស់ខ្លួន។ ជាមួយនឹងកេរ្តិ៍ឈ្មោះជាសម្រស់ដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសប៉េរូ ឧបទ្ទវហេតុនេះបានធ្វើឲ្យរូបភាពរបស់នាងធ្លាក់ចុះក្នុងក្រសែភ្នែកអ្នកគាំទ្រ។
រឿងអាស្រូវរបស់ Thuy Tien និង Luciana Fuster ត្រូវបានគេនិយាយថា បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់លោក Nawat ជាពិសេសនិងស្ថាប័ន MGI ជាទូទៅតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញា Gupta ទម្លាយថា ជីវិតដ៏វេទនា ចាប់តាំងពីឈ្នះមកុដ MGI

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២០ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី