ព័ត៌មានជាតិ
សួនសិប្បនិមិត្តបើកថ្មីនៅខេត្តសៀមរាប ចូលរួមអភិរក្សសត្វរងការទន្ទ្រានពីមនុស្ស
លោក Benoit Jancloes អ្នកគ្រប់គ្រងទូទៅ Angkor Wildlife and Aquarium បានបង្ហាញថា តាមរយៈសួនសិប្បនិមិត្ត ឬអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ ដែលបានបើកដំណើរការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលទស្សនា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យអប់រំ ផ្ដោតលើជីវចម្រុះ និងការអភិរក្សសត្វដែលរងការទន្ទ្រានពីមនុស្ស។

លោក Benoit Jancloes បានឱ្យដឹងថា សួនសិប្បនិមិត្ត ឬអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម មានការដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស ព្រមទាំងសត្វជាច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិគខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង ក្រពើភ្នំ និងសត្វដទៃទៀតជាច្រើន។
គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស និងអប់រំ ជាមួយនឹងកន្លែងកម្សាន្តប្លែកៗសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ហើយអាចទទួលបានផលិតផលទេសចរណ៍ប្លែកមួយកម្រិតទៀត ដែលមិនធ្លាប់មានពីមុនមក។ មិនតែប៉ុណ្ណោះ សួនសិប្បនិមិត្តនេះ ក៏បានរួមចំណែក ផ្ដោតលើជីវចម្រុះ និងការអភិរក្សសត្វដែលរងការទន្ទ្រានពីមនុស្ស ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ។ ពិសេសបានផ្តល់ការងារដោយប្រយោលដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកមានរបរដឹកភ្ញៀវ និងមគ្គុទ្ទេសក៍ទេសចរណ៍ ចំណូលដល់សហគមន៍ ដូចជា ការដាំបន្លែ ដំណាំអំពៅឫស្សី ដូង ចេក ជាដើម។

ជារួម ក្រៅពីការទស្សនាកម្សាន្តនៅក្នុងឧទ្យាននេះ ក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្ដែតទឹក ហាងលក់ទំនិញ ភោជនីយដ្ឋានសម្រាប់ទទួលទានអាហារ ភេសជ្ជៈ និងហាងលក់វត្ថុ អនុស្សាវរីយ៍ផងដែរ៕


-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២២ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


