ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង សុំឲ្យ រុស្ស៊ី និងចិន ជួយ (មានវីដេអូ)
ប្រទេសកូរ៉េខាងត្បូង បានងាកទៅរករុស្ស៊ី និងចិន ឲ្យជួយបិទកម្មវិធីសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដោយលើកហេតុផលថា ទីក្រុងព្យុងយ៉ាងកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់អាស៊ីឦសាន និងហួសពីនេះទៀត។

បេសកជននុយក្លេអ៊ែរលោក Kim Gunn បានធ្វើការសន្ទនាតាមទូរស័ព្ទកាលពីព្រឹកថ្ងៃចន្ទជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី និងចិនប្រចាំទីក្រុងសេអ៊ូល លោក Andrey Kulik និង Xing Haiming ដោយស្នើឲ្យមានកិច្ចសហប្រតិបត្តិការសកម្ម ក្នុងការបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាងឲ្យឈប់បង្កហេតុបន្ថែមទៀត ហើយត្រលប់ទៅរកការសន្ទនាវិញ។
លោក Kim អះអាងថា ការបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់កូរ៉េខាងជើងកាលពីថ្ងៃសុក្រ បានបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានលើកឡើងនូវឧប្បត្តិហេតុដ៏គ្រោះថ្នាក់មួយទៀតពីរដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន។

ទីក្រុងសេអ៊ូលបានធ្វើការអំពាវនាវសុំជំនួយនេះ ចំពេលដែលបេសកជនរបស់ខ្លួន រៀបចំបញ្ចុះបញ្ចូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យធ្វើសកម្មភាព ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីល ICBM ចុងក្រោយរបស់កូរ៉េខាងជើង។
ក្រសួងការបរទេសទីក្រុងសេអ៊ូលនិយាយថា អ្នកការទូតកូរ៉េខាងត្បូង បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ ក្នុងការរួបរួម និងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។
ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ, រុស្ស៊ី និងចិន មានអំណាចវេតូរាល់សេចក្តីសម្រេចដែលនឹងដាក់ទណ្ឌកម្មកូរ៉េខាងជើង ចំពោះការសាកល្បងអាវុធយុទ្ធសាស្ត្ររបស់ខ្លួន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក សរសើរ រុស្ស៊ី
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


