ព័ត៌មានអន្ដរជាតិ
អាមេរិក សរសើរ រុស្ស៊ី (មានវីដេអូ)
កាលពីថ្ងៃអាទិត្យទី២០ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសរសើរកងកម្លាំងប្រដាប់អាវុធ និងសព្វាវុធរបស់រុស្ស៊ី ប៉ុន្តែអះអាងថា ថ្វីបើដូច្នេះក្តី យោធាបែបនេះ ប្រហែលជាមិនអាចអនុញ្ញាតឲ្យទីក្រុងមូស្គូ ទទួលបានជ័យជម្នះក្នុងជម្លោះអ៊ុយក្រែននោះទេ។

លោក Austin បាននិយាយក្នុងវេទិកាសន្តិសុខអន្តរជាតិ Halifax នៅប្រទេសកាណាដាថា “អ្នកដឹងទេ រុស្ស៊ីមានយោធាដ៏ធំ និងសព្វាវុធយ៉ាងសម្បើម ប៉ុន្តែនេះមិនបានជួយឲ្យពួកគេឈ្នះនៅក្នុងយុទ្ធនាការដ៏ឃោរឃៅបាននោះទេ”។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិរូបនេះ បានសរសើរប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden សម្រាប់ការប្រមូលផ្តុំប្រជាជាតិនៃសុច្ឆន្ទៈ ប្រឆាំងនឹងការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការប្រើកម្លាំងដើម្បីគូសព្រំដែនឡើងវិញ។

លោក Austin ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងឈរនៅខាងអ៊ុយក្រែន ដរាបណាជម្លោះនៅតែបន្ត។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា អង្គការណាតូ នឹងមិនត្រូវបានអូសទាញឲ្យចូលទៅក្នុងអ្វីដែលលោកពណ៌នាថាជា “វិបត្តិសន្តិសុខអឺរ៉ុបដ៏អាក្រក់បំផុត ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរនោះទេ ដរាបណាទីក្រុងមូស្គូ មិនវាយប្រហាររដ្ឋសមាជិកណាមួយរបស់ខ្លួន”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អង់គ្លេសព្រមានថា សព្វាវុធ ដែល បញ្ជូន ទៅ អ៊ុយក្រែន អាចធ្លាក់ដល់ដៃក្រុមភេរវករ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


