ព័ត៌មានជាតិ
ក្រសួងសុខាភិបាល សម្រេច បិទបណ្តោះអាសន្ន មន្ទីរសំរាកព្យាបាល ដើមអង្រ្គង កំពង់ស្ពឺ
នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បាន សេចក្តីសម្រេច ស្តីពី ការបិទបណ្តោះអាសន្នមន្ទីរសំរាកព្យាបាល ដើមអង្រ្គង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បិទបណ្តោះអាសន្នមន្ទីរសំរាកព្យាបាលឯកជន ឈ្មោះ ដើមអង្គ្រង របស់ លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្តី ជាអ្នកទទួលខុសត្រូវ ដើម្បីសិក្សា ស្រាវជ្រាវឱ្យបានច្បាស់លាស់ ពីហេតុការណ៍ដែលបណ្តាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃ តាមច្បាប់ជាធរមាន។
ក្រសួងសុខាភិបាល បានសម្ដេចបន្ត ត្រូវទុកជាមោឃៈនូវសេចក្តីសម្រេចលេខ ១៤៨/២០អបស/មព ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួង សុខាភិបាល។
អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ និង លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទស្នើ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ ពីថ្ងៃចុះហត្ថលេខាតទៅ។
គួរបញ្ជាក់ថា មានករណីអ្នកជំងឺឈ្មោះ សឿន ស្រីអូន ភេទស្រី អាយុ ២២ ឆ្នាំ អាសយដ្ឋាន ភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បានចូលមកសម្រាកនៅ គ្លីនិកដើមអង្គ្រង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូន អាយុ ១៨ សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពី គ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ គ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ។ ដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ។
លោក ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ទាក់ទងព័ត៌មានករណីនេះ ក្រុមការងារបានសួរ និងទទួលពីខាងគ្លីនិកដើមអង្ក្រង។ ចំណែកករណីថា កាត់ពោះវៀន ឬមិនកាត់នោះ គឺក្រុមការងារនៅស្រាវជ្រាវបន្តទៀត ដោយខាងគ្លីនិក បានឱ្យដឹងថា បានបញ្ជូនស្រ្តីអ្នកជំងឺទៅព្យាបាលបន្តនៅភ្នំពេញ នៅពេទ្យជប៉ុន ពេទ្យធំ ពេទ្យកាល់ម៉ែត៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង