កីឡា
Ronaldo ត្រៀមចូលក្លឹបអារ៉ាប៊ីសាអូឌីត ឯប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ
ក្នុងនាមជាកីឡាករបាល់ទាត់ដែលមានចំនួនអ្នកតាមដានច្រើនជាងគេលើពិភពលោក រាល់សកម្មភាពរបស់ Cristiano Ronaldo សុទ្ធតែជាចំណាប់អារម្មណ៍នៃប្រព័ន្ធផ្សព្វផ្សាយនានាទូទាំងពិភពលោក។

ចាប់តាំងពីរដូវកាល World Cup ឆ្នាំ២០២២ បានចាប់ផ្តើម ឈ្មោះកីឡាករបាល់ទាត់ Cristiano Ronaldo កាន់តែមានភាពលេចធ្លោ ជាពិសេសបន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានចាកចេញពីក្លឹប MU និងបានប្រកាសចូលរួមជាមួយក្រុមថ្មី។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា កាសែត Marca របស់អេស្ប៉ាញ បានរាយការណ៍ផ្តាច់មុខលើការបញ្ជាក់របស់កំពូលតារាបាល់ទាត់ Cristiano Ronaldo ថា លោកត្រៀមនឹងចុះកុងត្រាជាមួយក្លឹប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមព័ត៌មានពី Marca បានឱ្យដឹងថា Ronaldo ត្រូវបានជ្រើសរើសដោយទទួលបានប្រាក់ខែ ២០០លានអឺរ៉ូក្នុងមួយឆ្នាំ (ប្រហែល ២១០លានដុល្លារអាមេរិក) សម្រាប់រយៈពេល ២ឆ្នាំកន្លះ។ ប្រាក់ខែនេះ បើរាប់បញ្ចូលទាំងប្រាក់បៀវត្សរ៍ ប្រាក់រង្វាន់ និងកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្ម វាអាចកើនឡើងដល់ប្រមាណ ៥០០លានអឺរ៉ូក្នុងមួយឆ្នាំ (ប្រហែល ៥២៦លានដុល្លារអាមេរិក)។

ប្រសិនបើការចុះហត្ថលេខានេះទទួលបានជោគជ័យ នេះនឹងក្លាយជាប្រាក់បៀវត្សរ៍ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដែលកីឡាករម្នាក់ទទួលបានពេលលេងឱ្យក្លឹបបរទេស។ ជាមួយគ្នាដែរ ក្លឹប Al Nassr ជឿជាក់ថា វត្តមានរបស់កំពូលតារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ នឹងជួយឱ្យក្រុមរបស់ពួកគេ បង្កើនតំណែងខ្ពស់នៅក្នុងចំណាត់ថ្នាក់ពិភពលោក។

យ៉ាងណាមិញ កាលពីពីរសប្តាហ៍មុន ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Ronaldo បាននិយាយថា ខ្លួនបានបដិសេធការអញ្ជើញពីក្លឹបអារ៉ាប៊ីសាអូឌីត បើទោះបីជាប្រាក់ខែខ្ពស់ដល់ ៣៦៦លានដុល្លារក៏ដោយ។ ប៉ុន្តែពេលនេះ គេនៅតែរំពឹងថា ក្រោយចប់ការប្រកួត World Cup 2022 កីឡាករ Ronaldo នឹងហោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចុះកុងត្រាជាមួយក្លឹប Al Nassr។

គួរបញ្ជាក់ថា ចាប់តាំងពី Ronaldo បញ្ចប់កុងត្រាជាមួយ MU មក ក្លឹបជាច្រើនផ្សេងទៀតបានទាក់ទងកីឡាករវ័យ ៣៧រូបនេះ ដើម្បីជ្រើសរើសរូបលោកឱ្យក្លាយជាសមាជិករបស់ពួកគេ។ យ៉ាងណាក្ដី ពេលនេះ Ronaldo មិនទាន់សម្រេចចិត្តជាផ្លូវការនៅឡើយទេ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ World Cup 2022 ធ្វើឲ្យពិភពអារ៉ាប់ រួបរួមគ្នាសាជាថ្មី (មានវីដេអូ)
ចុចអាន៖ ចាប់បានភស្តុតាងបញ្ជាក់ថា អនាគតស្ដេចស្រី អេស្ប៉ាញ ចាប់ចិត្តប្រតិព័ទ្ធកីឡាករ Gavi

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?