ជីវិតកម្សាន្ដ
ចាប់បានភស្តុតាងបញ្ជាក់ថា អនាគតស្ដេចស្រី អេស្ប៉ាញ ចាប់ចិត្តប្រតិព័ទ្ធកីឡាករ Gavi
ថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមពិភពលោកហាក់មានការរំជើបរំជួលដោយសារលេចឮព័ត៌មាន ព្រះនាងម្ចាស់ Leonor អនាគតមហាក្សត្រីអេស្ប៉ាញ បានលង់ស្នេហ៍លើតារាវ័យបាល់ទាត់វ័យក្មេងនៃក្លឹប Barcelona លោក Pablo Martín Páez Gavira ។

កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា កាសែតអេស្ប៉ាញ Diario AS បានទម្លាយព័ត៌មានមួយចំនួនដែលបង្ហាញថា ព្រះនាងម្ចាស់ Leonor ព្រះជន្ម ១៧វស្សា បានលង់ចិត្តប្រតិព័ទ្ធចំពោះខ្សែបម្រើ Pablo Gavi ដែលបច្ចុប្បន្នមានវ័យ ១៨ឆ្នាំ។

កាសែតអេស្ប៉ាញបានរកឃើញភ័ស្តុតាងមួយចំនួនគឺថា នៅក្នុងឯកសារនៅសាលារបស់ព្រះនាងម្ចាស់មានរូបភាពជាច្រើនរបស់កីឡាករ Gavi។ លើសពីនេះទៀត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅ ស្តេច Felipe VI ដែលជាព្រះបិតារបស់ព្រះនាងម្ចាស់ Leonor មានឱកាសយាងទៅលេងក្រុមកីឡាករអេស្ប៉ាញ ហើយទ្រង់បានសុំហត្ថលេខាពី Pablo Gavi ឱ្យចុះនៅលើព្រះពស្ត (អាវ) របស់បុត្រី ខណៈរបាយការណ៍បង្ហាញថា ព្រះនាងម្ចាស់គឺជាហ្វេនរបស់កីឡាករវ័យក្មេងនៃក្លឹប Barcelona រូបនេះ។

ព័ត៌មាននេះបានបង្ហាញឱ្យឃើញថា ព្រះនាងម្ចាស់បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងខ្សែបម្រើដ៏សង្ហា ដែលកំពុងចូលរួមប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ ស្របពេលដែលទទួលដំណឹងនេះរួចមក អ្នកគាំទ្រនាំគ្នាអបអរព្រោងព្រាត ហើយគ្រប់គ្នាពិតជារំពឹងថា អ្នកទាំងពីរអាចក្លាយជាគូស្នេហ៍ពិត នាពេលឆាប់ៗខាងមុខនេះ។
គួររំលឹកថា ព្រះនាងម្ចាស់ Leonor គឺជាបុត្រីច្បងរបស់ស្តេច Felipe VI និងម្ចាស់ក្សត្រី Letizia នៃប្រទេសអេស្ប៉ាញ។ បច្ចុប្បន្ន ព្រះនាងរាជបុត្រីដែលនឹងត្រូវស្នងរាជ្យបល្ល័ង្កនៃប្រទេសអេស្ប៉ាញនាពេលអនាគត៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ កីឡាករក្មេងបំផុត នៅក្នុងការប្រកួត World Cup 2022 កំពុងទាក់ទាញហ្វេនស្ទើរពាសពេញពិភពលោក
ចុចអាន៖ ព្រះជន្ម ១៧វស្សា ព្រះនាងម្ចាស់ Leonor មានសមត្ថភាពពេញប្រៀប សក្តិសមជាអនាគតមហាក្សត្រីអេស្ប៉ាញ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


