Connect with us

សេចក្ដីជូនដំណឹង

ឱកាស ទទួលបានអាហារូបករណ៍ បរិញ្ញាបត្រជាន់ខ្ពស់ និង បរិញ្ញាបត្រ ៦៧ កន្លែង សិក្សានៅចិន

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងដល់សាធារណជនទាំងពីរភេទ ជ្រាបថា ក្នុងឆ្នាំ២០២៣ ក្រសួងនឹងធ្វើការប្រឡងជ្រើសរើសនិស្សិតចំនួន ៦៧ នាក់ ឱ្យទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន (CSC) ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថាន ឧត្តមសិក្សានានា ក្នុងប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សោហ៊ុយធ្វើដំណើរទៅមក កម្ពុជា-ចិន-កម្ពុជា ជាបន្ទុករបស់សាមីជន ឯការចំណាយផ្សេងៗ ដូចជា ការស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ ជាបន្ទុករបស់រដ្ឋាភិបាលចិន។ មុខជំនាញសិក្សាមាន៖ វិទ្យាសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្ត្រ ព័ត៌មានវិទ្យា។ល។

ប្រឡងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដោយវិញ្ញាសាប្រឡងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ភាសាអង់គ្លេស រយៈពេល ១ ម៉ោង ៣០ នាទី រីឯវិញ្ញាសាប្រឡងសម្រាប់ថ្នាក់បរិញ្ញាបត្រ មាន គណិតវិទ្យា រយៈពេល ១ ម៉ោង ៣០ នាទី និង វប្បធម៌ទូទៅ រយៈពេល ១ ម៉ោង ៣០ នាទី។

ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ រសៀល។ ទីកន្លែងទទួលពាក្យ៖ ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានអាសយដ្ឋាន៖ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាចម្ងាយប្រហែល ៥០ ម៉ែត្រ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម