ព័ត៌មានជាតិ
អ្នកនាំពាក្យឆ្លើយតបការលើកឡើងរបស់អ្នកបើកបរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមានទឹករលក
កាលពីពេលកន្លងទៅថ្មីៗនេះ មានអ្នកបើកបរតាមផ្លូវល្បឿនភ្នំពេញ-ខេត្តព្រះសីហនុមួយចំនួនបានលើកឡើងថា ផ្លូវល្បឿនលឿននៅចំណុចមួយចំនួនជិតក្រុងព្រះសីហនុមានមានទឹករលកដែលនាំឲ្យពិបាកដល់ការបើកបរ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគឺមានភាគីក្រុមហ៊ុនជាអ្នកគ្រប់គ្រងដោយធ្វើទៅតាមកិច្ចសន្យាដែលត្រូវធ្វើការពិនិត្យ និងចុះថែទាំជាប្រចាំ។

លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២១ ខែធ្នូនេះថា ត្រង់ចំណុចដែលបានរាយការណ៍មកនេះ យើងបែងចែកជាពីរទី១ គឺជាទម្រង់នៃផ្លូវដែលមានភាពបត់បែនឡើងចុះ ដោយសារសណ្ឋានដីមិនអាចធ្វើឲ្យត្រង់បានទេ មានន័យថាយើងត្រូតែបត់បែនទៅតាមនោះ គ្រាន់តែនៅចំណុចនោះ យើងបានកំណត់នូវល្បឿន១ (ព្រោះល្បឿននៅលើផ្លូវល្បឿនលឿនពី ៦០ ទៅ ១២០)។
ប៉ុន្តែមិនមែនគ្រប់កន្លែងត្រូវតែបើក ១២០ នោះទេ កន្លែងណាដែលមានភាពបត់បែនគឺសញ្ញាបញ្ជាក់ទៅលើល្បឿនគឺមានកំណត់ទៅតាមហ្នឹងដែរដើម្បីធានាកុំឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ថា «ផ្លូវហ្នឹងការស្ថាបនាមានការមិនសូវបានល្អកន្លែងនេះ ក្រុមហ៊ុននឹងធ្វើការពិនិត្យដើម្បីធ្វើការកែសម្រួលឲ្យបានល្អ។ កន្លងមកក៏មានដែរចំណុចណាដែលមានការខ្វះខាតក្រុមហ៊ុនក៏បានធ្វើការជួសជុលជាបន្តបន្ទាប់ ប៉ុន្តែលោកអះអាងថាវាមិនមែនជារឿងធំដុំនោះទេ»។
ជាមួយគ្នានេះលោក ហ៊ាង សុទ្ធាយុត្តិ ស្នើឲ្យប្រជាពលរដ្ឋក៏ដូចជាសារព័ត៌មាន ប្រសិនបើឃើញចំណុចណាមួយជាក់លាក់ដែលមានបញ្ហាខូច ឬស្រុត ហើយមិនមានវិធានការសូមបញ្ជូនមកក្រសួងសារធារណការនោះក្រសួងនឹងបញ្ជូនទៅភាគីក្រុមហ៊ុនឲ្យធ្វើការដោះស្រាយបន្ទាន់ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ៕

អត្ថបទ៖ ឡេង ដេត

-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត