ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកំពូល ពូទីន-ហ្សេលេនស្គី-ត្រាំ មិនទាន់ចាប់ផ្ដើមផងក៏បរាជ័យបាត់ហើយ
កិច្ចប្រជុំកំពូលដែលមានគោលបំណងចរចាសន្តិភាពនៅអ៊ុយក្រែន បានដួលរលំ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបដិសេធចូលរួម ដែលជំរុញឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏ប្រកាសដកខ្លួនចេញផងដែរ។

លោក ហ្សេលេនស្គី បានសម្តែងការខកចិត្តចំពោះការបាត់បង់ឱកាសសម្រាប់ការចរចាដោយផ្ទាល់នេះ ដែលដើមឡើយគ្រោងធ្វើនៅទីក្រុងអ៊ីស្តង់ប៊ុលនាថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៥។
វិមានក្រឹមឡាំងបានបង្ហាញឈ្មោះគណៈប្រតិភូដែលនឹងត្រូវទៅជួបចរចាជាមួយភាគីអ៊ុយក្រែននៅប្រទេសតួកគី ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងនោះគឺថា មិនមានឈ្មោះលោក ពូទីន ទេ។ ផ្ទុយទៅវិញ គណៈប្រតិភូនោះគឺនឹងត្រូវដឹកនាំដោយលោក Vladimir Medinsky ដែលជាជំនួយការប្រធានាធិបតី ហើយក៏មានការចូលរួមពីសំណាក់អនុរដ្ឋមន្ត្រីការបរទេស Mikhail Galuzin, អនុរដ្ឋមន្ត្រីការពារជាតិ Aleksandr Fomin និងមេចារកម្មយោធា Igor Kostyukov។
យោងតាមការចុះផ្សាយកាលពីថ្ងៃពុធរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ ក៏បានលុបចោលនូវវត្តមានរបស់ខ្លួនផងដែរ បន្ទាប់ពីភាគីរុស្ស៊ីប្រកាសពីឈ្មោះគណៈប្រតិភូ ដោយមិនមានវត្តមានរបស់លោក ពូទីន។
ការដួលរលំនៃកិច្ចប្រជុំកំពូលកម្រិតខ្ពស់នេះ គូសបញ្ជាក់ពីបញ្ហាប្រឈមក្នុងការសម្រេចបាននូវដំណោះស្រាយការទូតចំពោះជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ ទន្ទឹមនោះ សំណើរបស់លោក ហ្សេលេនស្គី សម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃ នៅតែមិនទាន់ត្រូវបានអនុវត្ត ដោយរុស្ស៊ីបន្តបដិសេធគំនិតផ្តួចផ្តើមបែបនេះ ហើយលើកឡើងពីការព្រួយបារម្ភអំពីការខាតបង់យោធារបស់ខ្លួនដែលអាចកើតមាន។
សូមជម្រាបថា កិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានផ្តួចផ្តើមដោយលោក ពូទីន កាលពីថ្ងៃទី១១ឧសភា ហើយទាំងលោក ត្រាំ និងលោក ហ្សេលេនស្គី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួម។
លោក ពូទីន និងលោក ហ្សេលេនស្គី មិនដែលជួបគ្នាផ្ទាល់ទេ ចាប់តាំងពីខែធ្នូឆ្នាំ២០១៩មក ប៉ុន្តែមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើការចរចាដោយផ្ទាល់លើកចុងក្រោយក្នុងខែមីនាឆ្នាំ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល ពោលគឺភ្លាមៗបន្ទាប់ពីទីក្រុងមូស្គូ បើកបើកប្រតិបត្តិការសឹកពេញទំហឹងលើប្រទេសជិតខាងរបស់ខ្លួន៕
ដោយ៖ ឈាង
ចុចអាន៖ គ្មានឈ្មោះ ពូទីន ទេ ក្នុងបញ្ជីគណៈប្រតិភូរុស្ស៊ី ដែលនឹងទៅចរចាជាមួយ អ៊ុយក្រែន នៅ តួកគី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


