ព័ត៌មានជាតិ
គ្រួសារសេសសល់អគារអង្គរមានជ័យ ៣ គ្រួសារ បន្ទាបតម្លៃសំណង ១ គ្រួសារព្រមអភិវឌ្ឍនៅកន្លែង
ឆ្លងតាមកិច្ចប្រជុំរវាងមន្រ្តីសម្របសម្រួលចុះពិនិត្យសិក្សា និងវាយតម្លៃសំណង់អគារអង្គរមានជ័យ ជាមួយក្រុមគ្រួសារពលរដ្ឋចំនួន ៤ គ្រួសារនៅអគារអង្គរមានជ័យ បានបង្ហាញលទ្ធផលក្នុងការរកដំណោះស្រាយ សម្រាប់ពលរដ្ឋដែលនៅសេសសល់និងកំពុងរស់នៅ និងប្រកបអាជីវកម្មនៅក្នុងអគារដែលមានសភាពចាស់ទ្រុឌទ្រោម។
ក្នុងជំនួបពិភាក្សាជាមួយគ្រួសារពលរដ្ឋដែលនៅសេសសល់ចំនួន ៤ គ្រួសារ បានឯកភាពទៅលើការហ៊ុំពទ័្ធអគារទាំងមូលតាមសេចក្តីជូនដំណឹងរបស់ក្រសួងកំណត់ (តែសុំពេលចរចារបន្តលើតម្លៃ)។

ក្នុងចំណោមគ្រួសារពលរដ្ឋចំនួន ៤ គ្រួសារដែលនៅសេសសល់ មានពលរដ្ឋ ៣ គ្រួសារ សុខចិត្តឱនភាពលើតម្លៃដែលបានដាក់ជូនក្រុមការងារកន្លងមក តែមន្រ្តីបញ្ជាក់ថាតម្លៃនៅតែខ្ពស់ ខណៈ ១ គ្រួសារ (ហាងវែនតា) សុខចិត្តអភិវឌ្ឍន៍នៅនឹងកន្លែង។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋ ដែលកំពុងរស់នៅអគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) ដែលនៅសល់ចំនួន ៤ គ្រួសារ ត្រូវបញ្ឈប់ការរស់នៅនិងដាក់ឱសានវាទឲ្យចាកចេញក្នុងរយៈពេល ១៥ ថ្ងៃ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។


នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដែលត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ ឆ្នាំមកហើយ។
គិតត្រឹមខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួន ៦១ គ្រួសារ ស្មើនឹង ៩៤% បានទទួលយកដំណោះស្រាយ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី ដែលមានសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ។
ក្រសួងបានបញ្ជាក់ថា ផ្អែកតាមលទ្ធផល នៃការចុះត្រួតពិនិត្យនិងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាពនិងសុវត្ថិភាព គ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពីសោធន៍លើសម្ភារៈសំណង់អគាររបស់មន្ទីរពិសោធន៍ជាតិសំណង់ បានពិនិត្យឃើញថា សំណង់អគារមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុ ដោយមិនផ្តល់សញ្ញាណជាមុន ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


