Connect with us

ចរាចរណ៍

Update៖ ករណីបុករះនៅផ្លូវព្រះនរោត្ដម មាន​ជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសច្រើននាក់

បានផុស

នៅ

ករណីគ្រោះថ្នាក់ចរាចរណ៍បុករះបង្កឡើងដោយរថយន្ដមួយម៉ាកឡិចស៊ីស ដែលបើកបរដោយបុរសវ័យចំណាស់ម្នាក់នៅផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាច់ ខណ្ឌចំការមន បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ក្នុងថ្លុកឈាម ក្នុងចំណោមជ​ន​រងគ្រោះច្រើននាក់ដែលរងរបួស។ ក្នុងករណីបុករះនេះ ក៏បណ្ដាលឲ្យខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា ២គ្រឿង និង រថយន្តព្រុស១គ្រឿងផងដែរ ខណៈអ្នកបើករថយន្ដបង្កត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗក្រោយបង្កហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេឃើញបុរសចំណាស់ម្នាក់បើករថយន្តម៉ាក ឡិច សុីស 400h ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2188 បើកបរចុះពីលើស្ពានអាកាសក្បាលថ្នល់ ទិសដៅសំដៅទៅវិមានឯករាជ្យ។ ខណៈបើករថយន្តចុះពីលើស្ពានបានបន្តិច រថយន្តបានរេចង្កូតទៅបុករះម៉ូតូ១គ្រឿង រថយន្តព្រុស និងកង់បីឥណ្ឌា២គ្រឿងទៀត ធ្វើអោយបុរសជាអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ស្លាប់ភ្លាមៗ ហើយរថយន្ដបង្កក៏បន្តទៅបុកបង្គោលដែក និងដើមឈើ១ដើមទៀត ទៀបធ្វើឲ្យរថយន្តទៅមុខលែងរួច។

ក្រោយពីបង្កហេតុភ្លាមៗ អ្នកបើករថយន្ដបង្កមិនបានគេចខ្លួនទៅណានោះទេ និងត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរបន្ថែម និងចាត់តាមនីតិវិធី។ ចំណែកឯសពជនរងគ្រោះ ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៤ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៤ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម