ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធា ក្រោយដ្រូនរបស់ កូរ៉េខាងជើង ហោះចូលដែនអាកាសរបស់ខ្លួនយ៉ាងស្រួល
យោធាកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានធ្វើសមយុទ្ធយោធាដើម្បីពង្រឹងការការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់កូរ៉េខាងជើង ដែលបានរំលោភលើដែនអាកាសរបស់ខ្លួនកាលពីពេលថ្មីៗនេះ ។

សមយុទ្ធដែលធ្វើឡើងនៅជិតទីក្រុងសេអ៊ុល មានការចូលរួមពីកងកម្លាំងទ័ពអាកាស និងកងទ័ពដីគោក ក្រោមសេណារីយ៉ូការការពារ និងការប្រឆាំងពីការហោះចូលរបស់យន្តហោះដ្រូននៃប្រទេសជិតខាង ។
ទន្ទឹមនោះ អគ្គសេនាធិការចម្រុះបាននិយាយថា យន្តហោះប្រហែល ២០ គ្រឿង រួមទាំងឧទ្ធម្ភាគចក្រវាយប្រហារ ត្រូវបានប្រមូលផ្ដុំសម្រាប់សមយុទ្ធនេះ ហើយកងកម្លាំងទាំងនោះបានអនុវត្តការស្វែងរក កំណត់អត្តសញ្ញាណ ការតាមដាន និងស្ទាក់ចាប់យន្តហោះដ្រូនជាដើម ។

យោធាក៏បានបញ្ចេញរូបថតដែលបង្ហាញពីកងទ័ពជើងគោកដែលចូលរួមក្នុងសមយុទ្ធនេះ អនុវត្តការស្ទាក់ចាប់យន្តហោះដ្រូនជាមួយនឹងកាណុងបាញ់ស្វ័យប្រវត្តិ និងមីស៊ីលបាញ់ពីដីទៅអាកាស ។
គួរបញ្ជាក់ថា សមយុទ្ធនេះបានធ្វើឡើង បន្ទាប់ពីយោធាកូរ៉េខាងត្បូងមិនអាចស្ទាក់ចាប់យន្តហោះដ្រូនរបស់កូរ៉េខាងជើងចំនួន ៥ គ្រឿងដែលហោះបានយ៉ាងស្រួល ឆ្លងកាត់បន្ទាត់កំណត់ព្រំដែនយោធារវាងប្រទេសទាំងពីរកាលពីថ្ងៃចន្ទ បើទោះបីជាឧទ្ធម្ភាគចក្រយោធា និងយន្តហោះផ្សេងទៀតរបស់កូរ៉េដខាងត្បូង ព្យាយាមបាញ់ទម្លាក់ដ្រូនទាំងនោះជាង ១០០ គ្រាប់ក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងត្បូង លើកលែងទោសអតីតប្រធានាធិបតីលោក Lee Myung-bak
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


