កីឡា
លោក ថោន ខុន៖ NOCC និងសមាជិកត្រូវសាមគ្គីដាច់ខាតដើម្បីជោគជ័យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម២០២៣
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្តេជ្ញាឯកភាពគ្នាជាធ្លុងមួយ ឆ្ពោះទៅគោលដៅអភិវឌ្ឍ និងការពារផលប្រយោជន៍កីឡាជាតិទាំងអស់គ្នា ពិសេសពង្រឹងសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ឱ្យបានដាច់ខាត ដើម្បីធានា និងផ្តល់ការជឿជាក់ការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។
ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ ឆ្នាំ២០២២-២០២៦ នារសៀលថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ លោក ថោន ខុន បានលើកឡើងថា អាណត្តិទី៧របស់ NOCC កន្លងទៅនេះ ពិតជាមានសារសំខាន់ណាស់ក្នុងការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប៉ុន្តែអាណត្តិទី៨ រឹតតែសំខាន់ថែមទៀត ក្នុងដំណាក់កាលរៀបចំការប្រកួតឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់តាមការគ្រោងទុក។
លោកបានបញ្ជាក់ថា ៖«ដើម្បីធានាបាននូវជោគជ័យក្នុងឆ្នាំប្រតិបត្តិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយសហព័ន្ធកីឡាជាតិជាសមាជិកទាំងអស់មានឆន្ទៈតែមួយ ស្មារតីតែមួយ ឯកភាពគ្នាជាធ្លុងមួយ ឆ្ពោះទៅគោលដៅអភិវឌ្ឍ និងការពារផលប្រយោជន៍កីឡាជាតិទាំងអស់គ្នា ពិសេសពង្រឹងសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ឱ្យបានដាច់ខាត ដើម្បីធានា និងផ្តល់ការជឿជាក់ថា SEA Games-ASEAN Para Games យើងពិតជាធ្វើបានគឺ ខ្មែរធ្វើបាន»។
មហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីទី៨របស់ NOCC នៅពេលនេះបញ្ចូលសមាជិកប្រតិបត្តិថ្មី២រូបគឺលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះ និង លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំ ជាសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី តាមនីតិវិធីបោះឆ្នោតជាកញ្ចប់៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ