ព័ត៌មានអន្ដរជាតិ
របាយការណ៍ ៖ ក្រុមហ៊ុននៅអាមេរិក អឺរ៉ុប អាស៊ី កំពុងជួយផលិតអាវុធឲ្យយោធា មីយ៉ាន់ម៉ា
របាយការណ៍ថ្មីមួយបានឲ្យដឹងថា យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន ១៣ នៅសហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងអាមេរិកខាងជើង បាននឹងកំពុងផ្គត់ផ្គង់វត្ថុធាតុដើម និងបច្ចេកវិទ្យាផលិតអាវុធដល់យោធាមីយ៉ាន់ម៉ា ទោះបីជាមានការដាក់ទណ្ឌកម្មដឹកនាំដោយលោកខាងលិចក៏ដោយ ។

របាយការណ៍ដែលរៀបចំដោយក្រុមប្រឹក្សាពិសេសសម្រាប់មីយ៉ាន់ម៉ា (SAC-M) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនទាំងនោះមានទីតាំងនៅក្នុងប្រទេសអូទ្រីស បារាំង ចិន សិង្ហបុរី ឥណ្ឌា អ៊ីស្រាអែល អ៊ុយក្រែន អាល្លឺម៉ង់ តៃវ៉ាន់ ជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។
ក្រុមប្រឹក្សា SAC-M បានបញ្ជាក់ថា ក្រុមហ៊ុនទាំងនោះកំពុងផ្គត់ផ្គង់វត្ថុធាតុដើម គ្រឿងបន្លាស់ គ្រឿងបរិក្ខារ ម៉ាស៊ីនកំណត់លេខកុំព្យូទ័រ (CNC) ស្ដង់ដារខ្ពស់ និងបច្ចេកវិទ្យាពាក់ព័ន្ធដល់នាយកដ្ឋានឧស្សាហកម្មការពារជាតិ (DDI) របស់យោធាមីយ៉ាន់ម៉ា ដែលជាទូទៅហៅថា KaPaSa ។

របាយការណ៍បន្ថែមថា អាវុធដែលផលិតក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានប្រើប្រាស់ដោយយោធា ដើម្បីប្រព្រឹត្តការរំលោភសិទ្ធិមនុស្សទ្រង់ទ្រាយធំ ដែលស្មើនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតក្រោមច្បាប់អន្តរជាតិ ។
គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋាភិបាលយោធាបានចូលកាន់តំណែងនៅក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក យោធាត្រូវបានចោទប្រកាន់ថា បានសម្លាប់មនុស្សជាង ២,៧៣០ នាក់ ខណៈជាង ១៧,២០០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ដើម្បីកំញើញអ្នកដែលប្រឆាំងនឹងរដ្ឋាភិបាលយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មកដឹងចំនួនទ័ព អ៊ុយក្រែន ដែលគ្រូយោធា អាមេរិក បង្ហាត់ផ្ទាល់ដៃដើម្បីទប់ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២១ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


