ព័ត៌មានអន្ដរជាតិ
សេចក្តីរាយការណ៍៖ អាមេរិក ត្រៀមផ្តល់កញ្ចប់ជំនួយសព្វាវុធថ្មីតម្លៃ ២ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន (មានវីដេអូ)
សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈជំនួយថ្មីនេះ ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលទាំងគ្រាប់រ៉ុកកែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់បែក និងអាវុធផ្សេងទៀតផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ដែលដកស្រង់សម្តីមន្ត្រីអាមេរិកពីររូប។
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធទី០១ខែកុម្ភៈថា ជំនួយនេះ នឹងត្រូវប្រកាសយូរបំផុតក្នុងសប្តាហ៍នេះ។ ពួកគេបន្ថែមថា កញ្ចប់នេះនឹងរួមបញ្ចូលផងដែរ នូវឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot, គ្រាប់បែកមានសមត្ថភាពខ្លាំង និងអាវុធប្រឆាំងរថក្រោះ Javelin។
យោងតាមមន្ត្រីម្នាក់, ផ្នែកមួយនៃកញ្ចប់ទឹកប្រាក់ ១.៧២ពាន់លានដុល្លារ នឹងបានមកពីមូលនិធិដែលគេស្គាល់ថា គំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលអនុញ្ញាតឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ទទួលបានអាវុធពីក្រុមហ៊ុននានា ជាជាងពីស្តុកសព្វាវុធរបស់សហរដ្ឋអាមេរិក។
បន្ថែមពីលើមូលនិធិ USAI, ជំនួយដែលមានតម្លៃជាង៤០០លានដុល្លារ ត្រូវបានគេរំពឹងថានឹងបានមកពីមូលនិធិរបស់អាជ្ញាធរដកប្រាក់ប្រធានាធិបតី ដែលអនុញ្ញាតឲ្យប្រធានាធិបតីយកចេញពីភាគហ៊ុនអាមេរិកបច្ចុប្បន្នក្នុងគ្រាមានអាសន្ន។
មន្ត្រីរូបនេះដដែលបន្ថែមថា ជំនួយថ្មីក៏មានសម្ភារបរិក្ខារពេទ្យយ៉ាងច្រើនផងដែរ ពោលគឺគ្រប់គ្រាន់សម្រាប់បំពាក់ដល់មន្ទីរពេទ្យចំនួនបី។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានបានបដិសេធធ្វើអត្ថាធិប្បាយ ខណៈខ្លឹមសារ និងទំហំនៃកញ្ចប់ជំនួយនេះ អាចផ្លាស់ប្តូររហូតដល់ពួកគេត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ លោក បៃដិន សម្រេចហើយថាមិនផ្ដល់យន្តហោះចម្បាំង F-16 ឲ្យ អ៊ុយក្រែន ទេ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន