ព័ត៌មានអន្ដរជាតិ
គ្រោះមហន្តរាយនៅតួកគីនិងស៊ីរី គឺជាការរញ្ជួយដី សម្លាប់មនុស្សច្រើនបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ (មានវីដេអូ)
គ្រោះមហន្តរាយនៅប្រទេសតួកគីនិងស៊ីរី បានក្លាយជាការរញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតរបស់ពិភពលោកក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ខណៈចំនួនមនុស្សស្លាប់បានកើនលើស ១៥០០០នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ខែកុម្ភៈ។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានចុះទៅពិនិត្យមើលខេត្តរងគ្រោះខ្លាំង Hatay ដែលជាកន្លែងមនុស្សជាង ៣៣០០នាក់ស្លាប់ និងសង្កាត់ទាំងមូលត្រូវបានបំផ្លាញ។ ប្រជាពលរដ្ឋនៅទីនោះ បានរិះគន់ការឆ្លើយតបរបស់រដ្ឋាភិបាល ដោយនិយាយថា ក្រុមជួយសង្គ្រោះមកយឺតពេក។
លោក Erdogan បានទទួលស្គាល់កង្វះខាតក្នុងការឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រកាលពីថ្ងៃចន្ទ ប៉ុន្តែនិយាយថា អាកាសធាតុរដូវរងាគឺជាកត្តាមួយ។ ការរញ្ជួយដីក៏បានបំផ្លាញផ្លូវយន្តហោះក្នុងអាកាសយានដ្ឋាន Hatay ផងដែរ ដែលធ្វើឲ្យរំខានដល់ការឆ្លើយតប។

ក្រុមជួយសង្គ្រោះមកពីប្រទេសជាងដប់ បានចូលរួមជាមួយបុគ្គលិកសង្គ្រោះបន្ទាន់ក្នុងស្រុករាប់ម៉ឺននាក់នៅប្រទេសស៊ីរី និងតួកគី ប៉ុន្តែទំហំនៃការបំផ្លិចបំផ្លាញពីការរញ្ជួយដីដ៏ខ្លាំងក្លានេះ គឺធំធេងណាស់។
អ្នកជំនាញនិយាយថា ក្តីសង្ឃឹមនៃការរស់រានមានជីវិតសម្រាប់អ្នកដែលជាប់នៅក្រោមគំនរបាក់បែក កាន់តែរសាត់បាត់ទៅបន្តិចម្តងៗ ប៉ុន្តែពួកគេនឹងមិនបោះបង់ចោលក្តីសង្ឃឹមឡើយ។

លោក Steven Godby អ្នកជំនាញខាងគ្រោះថ្នាក់ធម្មជាតិនៅសកលវិទ្យាល័យ Nottingham Trent នៃប្រទេសអង់គ្លេស បាននិយាយថា “រយៈពេល៧២ម៉ោងដំបូង ត្រូវបានគេចាត់ទុកថាមានសារសំខាន់បំផុត។ ក្តីសង្ឃឹមនៃការរស់រានមានជីវិតជាមធ្យមក្នុងរយៈពេល២៤ម៉ោងគឺ ៧៤%, បន្ទាប់ពី៧២ម៉ោងគឺនៅសល់២២% ហើយនៅថ្ងៃទី៥ នៅសល់តែ៦%ប៉ុណ្ណោះ”។
ពេលខ្លះ ក្រុមអ្នកជួយសង្គ្រោះបានប្រើគ្រឿងចក្រធុនធ្ងន់ ដើម្បីកាយកម្ទេចកម្ទី។ ដោយសារតែអគាររាប់ពាន់ត្រូវបានបាក់រលំ គេមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់ទៀតអាចជាប់នៅក្នុងគំនរបាក់បែក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNBC
ចុចអាន៖ លោក Erdogan ទទួលស្គាល់ថា តួកគី មានបញ្ហាទាក់ទិននឹងការឆ្លើយតប ចំពោះគ្រោះមហន្តរាយធំបែបនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


