ព័ត៌មានអន្ដរជាតិ
លោក Erdogan ទទួលស្គាល់ថា តួកគី មានបញ្ហាទាក់ទិននឹងការឆ្លើយតប ចំពោះគ្រោះមហន្តរាយធំបែបនេះ
លោកប្រធានាធិបតីលោក Recep Tayyip Erdogan បានការពារការឆ្លើយតបរបស់រដ្ឋាភិបាលតួកគីចំពោះគ្រោះរញ្ជួយដីដ៏មហន្តរាយចំនួនពីរលើក ដោយនិយាយថា យើងមិនអាចទៅរួចទេក្នុងការរៀបចំសម្រាប់គ្រោះមហន្តរាយដែលមានទំហំធំបែបនេះ។

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ខែកុម្ភៈ មនុស្សជាង ១២០០០នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់នៅក្នុងប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរី។
ក្រុមអ្នករិះគន់បានអះអាងថា ការឆ្លើយតបរបស់សេវាសង្គ្រោះបន្ទាន់គឺយឺតពេក ហើយរដ្ឋាភិបាល រៀបចំមិនបានល្អនោះទេ។

យ៉ាងណាក្តី លោក Erdogan បានទទួលស្គាល់ថា រដ្ឋាភិបាលពិតជាជួបប្រទះនឹងបញ្ហាមួយចំនួនមែន ប៉ុន្តែនិយាយថា ឥឡូវស្ថានភាពស្ថិតក្រោមការគ្រប់គ្រងហើយ។
នៅក្នុងប្រទេសស៊ីរីឯណោះវិញ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ គឺមានភាពស្មុគស្មាញដោយសារតែជម្លោះរយៈពេលច្រើនឆ្នាំ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។

ច្រកព្រំដែន Bab al-Hawa រវាងប្រទេសតួកគី និងស៊ីរី ត្រូវបានបិទចាប់តាំងពីគ្រោះរញ្ជួយដីមក ខណៈផ្លូវត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ថ្វីបើមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ទទូចថា ផ្លូវនេះអាចចូលបានក្នុងពេលឆាប់ៗក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានបញ្ជាក់ថា ប្រទេសនេះកំពុងធ្វើការដើម្បីបើកច្រកព្រំដែនពីរបន្ថែមទៀត ដើម្បីជួយឲ្យជំនួយចូលមកក្នុងប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ដឹងទេ ការរញ្ជួយដីខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក កើតឡើងនៅឆ្នាំណា និងនៅឯណា?
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


