ព័ត៌មានជាតិ
ខេត្តកំពង់ធំកាន់តែលេចធ្លោ ក្រោយគម្រោងផ្លូវស្ពានធំៗបញ្ចប់រួចរាល់
ខេត្តកំពង់ធំនឹងទទួលបានការអភិវឌ្ឍបន្ថែមទៀត ក្រោយគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធធំៗនឹងលេចរូបរាងក្នុងពេលខាងមុខនេះ។
លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានថ្លែងនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តកាលពីម្សិលមិញនេះថា ខេត្តកំពង់ធំមានទីតាំងស្ថិតនៅចំកណ្តាលប្រទេស និងមានភូមិសាស្រ្តជាប់ខេត្តចំនួន ៧ រួមមាន ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ឆ្នាំង កំពង់ចាម ពោធិ៍សាត់ និងខេត្តសៀមរាប។
បើតាមលោកអភិបាល តាមរយៈគម្រោងតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធធំៗ នឹងនាំការរីកចម្រើនបន្ថែមទៀតដល់ខេត្តកំពង់ធំ។

លោកអភិបាលខេត្តបានបញ្ជាក់ថា មានស្ពានពីរផ្លូវពីរស្ថិតនៅគម្រោងសាងសង់តភ្ជាប់មកខេត្តកំពង់ធំ។ នៅចំពោះមុខរដ្ឋាភិបាលកំពុងសាងសង់ស្ពានឆ្លងកាត់ទន្លេនៅខេត្តក្រចេះ ដែលគម្រោងនេះក៏រួមបញ្ចូលទាំងការសាងសង់ផ្លូវតភ្ជាប់មកខេត្តកំពង់ធំ។ ជាមួយគ្នានេះការវិនិយោគដ៏ធំមួយទៀតគឺគម្រោងសាងសង់ផ្លូវនិងស្ពានពីខេត្តកំពង់ឆ្នាំងមកខេត្តកំពង់ធំ ក៏ស្ថិតនៅក្នុងផែនការមេរបស់រដ្ឋាភិបាល។
លោកបញ្ជាក់យ៉ាងដូច្នេះថា តាមរយៈប្រព័ន្ធដឹកជញ្ជូនតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ នឹងរុញការអភិវឌ្ឍទាំងផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ខេត្តកំពង់ធំ។
បច្ចុប្បន្នខេត្តកំពង់ធំមានផ្លូវជាតិសំខាន់ៗចំនួន ០៥ ឆ្លងកាត់គឺ ផ្លូវជាតិលេខ ៦ មានប្រវែង ១៤៤គ.ម ផ្លូវជាតិលេខ ៦២ ប្រវែង ៣៦គ.ម ផ្លូវជាតិលេខ ៧១ ប្រវែង ១៥គ.ម ផ្លូវជាតិលេខ៥០C ប្រវែង១៩គ.ម និងផ្លូវជាតិលេខ៦០B ប្រវែង ៧៤គ.ម។ កំណាត់ផ្លូវខេត្តក្រាលកៅស៊ូមានចំនួន ១២ខ្សែ ប្រវែងសរុប ២០០គ.ម ។
ដោយឡែកកការអភិវឌ្ឍផ្លូវលំជនបទមានចំនួន ១.១០៨ខ្សែ ក្នុងនោះក្នុងរយៈពេល ៥ ឆ្នាំ បានសាងសង់ ជួសជុល និងថែទាំបានចំនួន ៧៧ ខ្សែ និងកែលម្អទៅជាផ្លូវកម្រាលកៅស៊ូបានចំនួន ១០ ខ្សែ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២០ ម៉ោង agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


