Connect with us

ព័ត៌មានជាតិ

ក្រុងស្ទឹងសែន នឹង​ទទួល​រៀបចំ​បុណ្យ​ទន្លេនៅ​ឆ្នាំនេះ

បានផុស

នៅ

ពិធីបុណ្យទន្លេលើកទី៧ នឹងប្រារព្វធ្វើឡើងនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំនៅក្នុងកំឡុងខែមីនាឆ្នាំ២០២២។

ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣មករា លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានណែនាំដល់គណៈកម្មការខេត្តរៀបចំពិធីបុណ្យទន្លេ ត្រូវធ្វើការដឹកនាំចាត់ចែង និងត្រួតពិនិត្យស្ថានភាពទូទៅនៃដំណើរការរៀបចំពិធីបុណ្យទន្លេ និងខិតខំបំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ភារកិច្ចពីគណៈកម្មាធិការខេត្តរៀបចំបុណ្យទន្លេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យទន្លេធ្វើឡើងដើម្បី​ជំរុញ​កំណើន​ទេសចរ​តាម​ដង​ទន្លេ​កម្ពុជា ​ឱ្យ​ក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍​​ប្រកប​ដោយ​ឧត្តមភាព ព្រោះ​ពិធីបុណ្យ​​នេះ​មាន​ការផ្សព្វផ្សាយ​ពី​ប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ និង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​តាម​ដង​ទន្លេ រួមទាំង​ការតាំងពិព័រណ៍​​ផលិតផល​ក្នុងស្រុក ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ផងដែរ​។

រដ្ឋាភិបាលបានប្រារព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​១ នៅ​ទីរួមខេត្ត​ក្រចេះរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។ លើកទី២ ធ្វើនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំពីថ្ងៃទី ១១-១៣ ខែមិនា ឆ្នាំ២០១៦។ លើកទី៣នៅខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី២៤ដល់២៦មីនាឆ្នាំ២០១៧។ លើកទី៤នៅខេត្តកណ្តាលពីថ្ងៃទី៩ដល់១១មីនាឆ្នាំ២០១៨។លើកទី៥នៅខេត្តកំពង់ឆ្នាំងពីថ្ងៃ១៥ដល់១៧ខែមីនាឆ្នាំ២០១៩ និងលើកទី៦ នៅខេត្តបាត់ដំបងនៅថ្ងៃទី១៣ដល់១៥ ខែមីនា ឆ្នាំ២០២០និងពិធីបុណ្យទន្លេលើកទី៧ ត្រូវរៀបចំនៅខេត្តកំពង់ធំ នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែត្រូវលើកទៅធ្វើនៅឆ្នាំ ២០២២នេះវិញ ដោយសារបារម្ភពីការឆ្លងជំងឺកូវីដ ១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម