ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ធំ បញ្ជាគ្រប់អ្នកពាកព័ន្ធទាំងអស់ត្រូវមានវិធានការបន្ទាន់លើករណីបង្ក្រាបល្បែងស៊ីសង
កំពង់ធំ ៖ អភិបាលខេត្តកំពង់ធំដាស់តឿនទៅដល់ អាជ្ញាធរគ្រប់ផ្នែកទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ក្រាបស៊ីល្បែងស៊ីសងនៅមូលដ្ឋាន របស់ខ្លួនឲ្យបានច្បាស់លាស់និងមានប្រសិទ្ធភាព។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត, នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២, ឯកឧត្តម ងួន រតនៈ ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បញ្ជាគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវមានវិធានការបន្ទាន់លើករណី បង្ក្រាបល្បែងស៊ីសងខុសច្បាប់។

លោកបន្តថា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺត្រូវហាមឃាត់ មិនឲ្យកើតមានឡើយ។ ការធ្វេសប្រហែស ធ្វើឲ្យមានល្បែងស៊ីសង នៅមូលដ្ឋាន បានធ្វើប្រជាពលរដ្ឋបាត់បង់ ប្រាក់កាស បង្កើតជាអំពើហិង្សា ឈានទៅអំពើចោរកម្ម ប៉ះពាល់ដល់គោលនយោបាយភូមិឃុំ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាល។ ចំពោះល្បែងស៊ីសងដែលមានអាជ្ញាប័ណ្ណត្រូវពិនិត្យឡើងវិញជាដាច់ខាត លើទីតាំង ដែលប្រឈមទៅនឹងការទាក់ទាញយុវជន ឬសិស្សសាលា ដែលជាធនធានសំខាន់ របស់ប្រទេស ក្នុងបេសកកម្ម “ទំពាំងស្នងឫស្សី” ។ គ្រប់ទីតាំងដែលអនុញ្ញាត ត្រូវពិនិត្យ និងឃ្លាំមើលជាប្រចាំពីអាជ្ញាធរ ជាពិសេស មេឃុំ ឬចៅសង្កាត់ រួមជាមួយនាយប៉ុស្តិ៍នគរបាល ការពារយុវជនមិនទាន់គ្រប់អាយុ ឬស្ថិតវ័យសិក្សាចូលលេងល្បែងទាំងអស់នេះ។

លោកបានជំរុញប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុងស្រុក រួមគ្នាអនុវត្តនូវគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋាន បញ្ហាគ្រឿងញៀន ការបង្ក្រាប ទប់ទស្កាត់បទល្មើសផ្សេងៗ ព្រមទាំងការដោះស្រាយនូវបញ្ហា សំណូមពរ ក៏ដូចជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងត្រូវធ្វើផែនការសកម្មភាពប្រចាំថ្ងៃក្នុងការអនុវត្តន៍ បង្ក្រាបល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួនដើម្បីរាយការណ៍ជាប្រចាំមកថ្នាក់លើ។ ដែលទាំងអស់នេះ ជាភារកិច្ចរបស់យើងទាំងអស់គ្នា ត្រូវរួមជាធ្លុងមួយដើម្បីអនុវត្តន៍។

ទន្ទឹមជាមួយគ្នានេះផងដែរ លោកក៏ជំរុញដល់មន្ត្រីជំនាញសុខភាពម្ហូបអាហារ ត្រូវបន្តធ្វើការផ្សព្វ ផ្សាយច្បាប់ពីការលក់ទំនិញ ដែលមានទំនិញខ្លះជាប្រភេទទំនិញហាមឃាត់ និងបន្តចុះពិនិត្យមើលការលក់ដូរ តាមសាលារៀនតាមជនបទ ដើម្បីថែរក្សាសុខភាពសិស្ស និងអ្នកប្រើប្រាស់។ ចំពោះការធ្វើវិនិយោគបេនឡាន ទង់ គឹមឡា នៅឃុំតាំងក្រសាំង ស្រុកសន្ទុក ត្រូវអនុវត្តតាមសៀវភៅបន្ទុកដែល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលនៅទីនោះ ឲ្យយល់ដឹង មិនប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ នៅមូលដ្ឋាន មានការយល់ច្រឡំមកលើអាជ្ញាធរ ថាបង្កើតបក្សពួក ជាប្រព័ន្ធ ធ្វើឲ្យសង្គមមានអំពើពុករលួយកើតមានឡើង៕
អត្ថបទ ៖ ឈាង មករា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


